កិច្ចការ 28:20-26 KCB

20 ដោយសារ​មូលហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អញ្ជើញ​បងប្អូន​មក​ ដើម្បី​ជួប​ និង​ពិភាក្សា​គ្នា​ ព្រោះ​ខ្ញុំ​ជាប់​ច្រវាក់​នេះ​ដោយសារ​តែ​សេចក្ដី​សង្ឃឹម​របស់​ជនជាតិ​អ៊ីស្រាអែល»​

21 ពួកគេ​ក៏​ប្រាប់​គាត់​ថា៖​ «យើង​មិន​បាន​ទទួល​សំបុត្រ​ស្ដី​អំពី​អ្នក​ពី​ស្រុក​យូដា​ទេ​ ហើយ​ក៏​គ្មាន​បងប្អូន​ណា​ម្នាក់​មក​ប្រាប់​យើង​ ឬ​និយាយ​អ្វី​អាក្រក់​ពី​អ្នក​ដែរ​

22 ដូច្នេះ​ យើង​ចង់​ស្ដាប់​ចេញ​ពី​អ្នក​ផ្ទាល់​អំពី​អ្វី​ដែល​អ្នក​គិត​ ដ្បិត​យើង​ដឹង​ថា​ គេ​និយាយ​ប្រឆាំង​គណៈ​នេះ​គ្រប់​ទីកន្លែង»​

23 ពេល​ដល់​ថ្ងៃ​ណាត់​ជួប​លោក​ប៉ូល​ ពួកគេ​ជាច្រើន​បាន​មក​ជួប​គាត់​នៅ​ផ្ទះ​សំណាក់​ គាត់​បាន​ពន្យល់​ដល់​អ្នក​ទាំង​នោះ​ ដោយ​ធ្វើ​បន្ទាល់​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច​ ហើយ​បាន​ពន្យល់​ប្រាប់​ពួកគេ​អំពី​ព្រះយេស៊ូ​ចាប់​ពី​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ រហូត​ដល់​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល។​

24 អ្នក​ខ្លះ​ក៏​ជឿ​សេចក្ដី​ដែល​លោក​ប៉ូល​បាន​និយាយ​ ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​មិន​ជឿ​ទេ​

25 ដូច្នេះ​ ពេល​ពួកគេ​កំពុង​រំសាយ​ ទាំង​ខ្វែង​គំនិត​គ្នា​ លោក​ប៉ូល​ក៏​និយាយ​មួយ​ម៉ាត់​ថា៖​ «ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​មក​កាន់​ដូនតា​របស់​អ្នក​រាល់គ្នា​តាមរយៈ​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ នោះ​ត្រូវ​ណាស់​ថា​

26 ចូរ​ទៅ​ប្រាប់​ប្រជាជន​នេះ​ថា​ អ្នក​រាល់គ្នា​ឮ​ដោយ​ត្រចៀក​មែន​ ប៉ុន្ដែ​មិន​យល់​ឡើយ​ ហើយ​អ្នក​រាល់គ្នា​ឃើញ​ដោយ​ភ្នែក​មែន​ ប៉ុន្ដែ​មិន​ស្គាល់​ឡើយ​