កិច្ចការ 28:27-31 KCB

27 ដ្បិត​ចិត្ដ​ប្រជាជន​នេះ​បាន​ត្រលប់​ជា​ស្ពឹក​ ត្រចៀក​ធ្ងន់​ពិបាក​ស្ដាប់​ ហើយ​គេ​ក៏​បិទ​ភ្នែក​ បើ​មិន​ដូច្នោះ​ទេ​ គេ​មុខជា​មើល​ឃើញ​នឹង​ភ្នែក​ ស្ដាប់​ឮ​នឹង​ត្រចៀក​ យល់​នៅ​ក្នុង​ចិត្ដ​ រួច​ប្រែចិត្ដ​ ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យ​ជា។​

28 ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​ដឹង​ចុះ​ថា​ សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់​នេះ​បាន​បញ្ជូន​ទៅ​ឯ​សាសន៍​ដទៃ​ហើយ​ នោះ​ពួកគេ​នឹង​ស្ដាប់​មិន​ខាន»​

29 [ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​នេះ​រួច​ ពួក​ជនជាតិ​យូដា​ក៏​ចេញ​ទៅ​ ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង]។​

30 លោក​ប៉ូល​បាន​ស្នាក់នៅ​ក្នុង​ផ្ទះ​ជួល​របស់​គាត់​ពេញ​ពីរ​ឆ្នាំ​ ហើយ​គាត់​បាន​ស្វាគមន៍​ពួក​អ្នក​ទាំងឡាយ​ដែល​មក​ជួប​គាត់​

31 ទាំង​ប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​ និង​បង្រៀន​ពី​សេចក្ដី​ទាំង​ឡាយ​ អំពី​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ ដោយ​ការ​បើក​ចំហ​ គ្មាន​ការ​រារាំងទាំង​អស់។​