1 កាលលោកពេត្រុស និងលោកយ៉ូហានកំពុងនិយាយទៅបណ្ដាជននៅឡើយ នោះពួកសង្ឃ ប្រធានឆ្មាំព្រះវិហារ និងពួកអ្នកខាងគណៈសាឌូស៊ីបានមកដល់
2 ទាំងទាស់ចិត្ដជាខ្លាំង ព្រោះអ្នកទាំងពីរបង្រៀនបណ្ដាជន និងប្រកាសអំពីការរស់ពីស្លាប់ឡើងវិញតាមរយៈព្រះយេស៊ូ។
3 ពួកគេក៏ចាប់អ្នកទាំងពីរ ហើយយកទៅឃុំទុកក្នុងគុករហូតដល់ថ្ងៃបន្ទាប់ ដ្បិតពេលនោះល្ងាចណាស់ហើយ
4 ប៉ុន្ដែក្នុងចំណោមពួកអ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនបានជឿ គឺមានគ្នាចំនួនប្រហែលប្រាំពាន់នាក់។