កិច្ចការ 4:19-25 KCB

19 ប៉ុន្ដែ​លោក​ពេត្រុស​ និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ពួក​លោក​ពិចារណា​មើល​ចុះ​ តើ​ជា​ការ​ត្រឹមត្រូវ​នៅ​ចំពោះ​ព្រះជាម្ចាស់​ដែរ​ឬ​ទេ​ ដែល​ឲ្យ​យើង​ស្ដាប់​តាម​ពួក​លោក​ជាជាង​ស្ដាប់​តាម​ព្រះជាម្ចាស់​នោះ​

20 ដ្បិត​យើង​មិន​អាច​ឈប់​និយាយ​អំពី​អ្វី​ដែល​យើង​បាន​ឃើញ​ និង​បាន​ឮ​នោះ​ទេ»។​

21 ក្រោយពី​បាន​គំរាម​អ្នក​ទាំង​ពីរ​នោះ​ថែម​ទៀត​មក​ ពួកគេ​ក៏​ដោះលែង​ពួក​គាត់​ឲ្យ​ទៅ​ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​គាត់​មិន​បាន​ ព្រោះ​ប្រជាជន​ ដ្បិត​ប្រជាជន​ទាំង​អស់​កំពុង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​

22 រីឯ​បុរស​ដែល​បាន​ទទួល​ការ​អស្ចារ្យ​នៃ​ការ​ប្រោស​ឲ្យ​ជា​នេះ​ គាត់​មាន​អាយុ​សែសិប​ឆ្នាំ​ជាង។​

23 ក្រោយពេល​គេ​ដោះលែង​រួច​ហើយ​ គាត់​ទាំង​ពីរ​នាក់​ក៏​ទៅ​ឯ​គ្នីគ្នា​របស់​ខ្លួន​ ហើយ​រៀបរាប់​សព្វគ្រប់​អំពី​អ្វី​ដែល​ពួក​សម្ដេច​សង្ឃ និង​ពួក​ចាស់ទុំ​បាន​និយាយ​មក​កាន់​ពួកគាត់។​

24 កាល​ពួកគេ​បាន​ឮ​ដូច្នោះ​ ពួកគេ​ក៏​បន្លឺ​សំឡេង​ព្រមៗ​គ្នា​ទូល​ទៅ​ព្រះជាម្ចាស់​ថា៖​ «ឱ​ព្រះអម្ចាស់​អើយ!​ គឺ​ព្រះអង្គ​ហើយ​ដែល​បាន​បង្កើត​ផ្ទៃមេឃ​ ផែនដី​ សមុទ្រ​ និង​អ្វីៗ​សព្វ​សារពើ​ដែល​នៅក្នុង​នោះ​ផង​

25 ហើយ​ព្រះអង្គ​បាន​មាន​បន្ទូល​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​ជា​អ្នកបម្រើ​របស់​ព្រះអង្គ​ ដែល​ជា​ដូនតា​របស់​យើង​ថា​ ហេតុអ្វី​បាន​ជា​ជនជាតិ​ទាំងឡាយ​បង្ក​ចលាចល​ ហើយ​ប្រជាជន​ស្រមៃ​ពី​រឿង​ឥត​ប្រយោជន៍​ដូច្នេះ?​