កិច្ចការ 7:1-4 KCB

1 ពេល​នោះ​ សម្ដេច​សង្ឃ​សួរ​ថា៖​ «តើ​ដូច្នេះ​មែន​ឬ?»​

2 លោក​ស្ទេផាន​ក៏​ឆ្លើយ​ថា៖​ «បងប្អូន​ និង​ឪពុក​ទាំងឡាយ​អើយ!​ សូម​ស្ដាប់​ចុះ ព្រះជាម្ចាស់​នៃ​សេចក្ដី​រុងរឿង​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​អ័ប្រាហាំ​ជា​ដូនតា​របស់​យើង​មើល​ឃើញ​កាល​នៅ​ស្រុក​មេសូប៉ូតាមា​ មុន​ពេល​គាត់​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន​

3 គឺ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា​ ចូរ​ចាកចេញ​ពី​ស្រុក​ និង​សាច់ញាតិ​របស់​អ្នក​ ហើយ​ទៅ​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​ចុះ។​

4 ដូច្នេះ​ គាត់​ក៏​ចាកចេញ​ពី​ស្រុក​របស់​ជនជាតិ​ខាល់ដេ​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន​ លុះ​ក្រោយ​ពេល​ឪពុក​របស់​លោក​អ័ប្រាហាំ​បាន​ស្លាប់​ទៅ​ ព្រះជាម្ចាស់​ក៏​នាំ​គាត់​មក​រស់នៅ​លើ​ទឹកដី​នេះ​ ជា​ទឹកដី​ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​