កិច្ចការ 7:26-32 KCB

26 នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​ប្រទះ​ឃើញ​ពួកគេ​កំពុង​វាយតប់​គ្នា​ ហើយ​គាត់​បាន​ព្យាយាម​ផ្សះផ្សា​ពួកគេ​ឲ្យ​ត្រូវ​គ្នា​វិញ​ ដោយ​និយាយ​ថា​ បងប្អូន​អើយ!​ ពួកអ្នក​ជា​បងប្អូន​នឹង​គ្នា​ ហេតុអ្វី​ក៏​បង្ក​របួស​ស្នាម​ដល់​គ្នា​ដូច្នេះ?​

27 ប៉ុន្ដែ​អ្នក​ដែល​កំពុង​បង្ក​របួស​ស្នាម​ដល់​ម្នាក់​ទៀត​បាន​ច្រាន​គាត់​ ទាំង​និយាយ​ថា​ តើ​អ្នកណា​តែងតាំង​អ្នក​ឲ្យ​ធ្វើ​ជា​មេ​ដឹកនាំ​ និង​ជា​ចៅក្រម​សម្រាប់​យើង?​

28 តើ​អ្នក​ចង់​សម្លាប់​ខ្ញុំ​ដូចជា​អ្នក​បាន​សម្លាប់​ជនជាតិ​អេស៊ីព្ទ​ម្នាក់​កាល​ពី​ម្សិលមិញ​ដែរ​ឬ?​

29 ពេល​ឮ​សំដី​ដូច្នេះ​ លោក​ម៉ូសេ​ក៏​ភៀសខ្លួន​ទៅ​ស្រុក​ម៉ាឌាន​ ហើយ​រស់នៅ​ជា​ជន​បរទេស​នៅ​ស្រុក​នោះ​ គាត់​បង្កើត​បាន​កូនប្រុស​ពីរ​នាក់។​

30 សែសិប​ឆ្នាំ​ក្រោយ​មក​ មាន​ទេវតា​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់​ឃើញ​នៅ​ទីរហោឋាន​ភ្នំ​ស៊ីណាយ​ គឺ​នៅ​ក្នុង​អណ្ដាត​ភ្លើង​ដែល​កំពុង​ឆេះ​គុម្ព​បន្លា។​

31 ពេល​លោក​ម៉ូសេ​បាន​ឃើញ​ទិដ្ឋភាព​ដូច្នេះ​ គាត់​ក៏​ឆ្ងល់​ ហើយ​នៅ​ពេល​គាត់​ចូល​ទៅ​ជិត​ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ ស្រាប់តែ​មាន​សំឡេង​របស់​ព្រះអម្ចាស់​មាន​បន្ទូល​ថា​

32 យើង​ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​ ជា​ព្រះ​របស់​អ័ប្រាហាំ​ អ៊ីសាក​ និង​យ៉ាកុប​ ពេល​នោះ​លោក​ម៉ូសេ​ភ័យញ័រ​មិន​ហ៊ាន​មើល​ទេ​