កិច្ចការ 7:3-9 KCB

3 គឺ​ព្រះអង្គ​បាន​មាន​បន្ទូល​ទៅ​គាត់​ថា​ ចូរ​ចាកចេញ​ពី​ស្រុក​ និង​សាច់ញាតិ​របស់​អ្នក​ ហើយ​ទៅ​ស្រុក​មួយ​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក​ចុះ។​

4 ដូច្នេះ​ គាត់​ក៏​ចាកចេញ​ពី​ស្រុក​របស់​ជនជាតិ​ខាល់ដេ​ទៅ​រស់នៅ​ក្នុង​ស្រុក​ខារ៉ាន​ លុះ​ក្រោយ​ពេល​ឪពុក​របស់​លោក​អ័ប្រាហាំ​បាន​ស្លាប់​ទៅ​ ព្រះជាម្ចាស់​ក៏​នាំ​គាត់​មក​រស់នៅ​លើ​ទឹកដី​នេះ​ ជា​ទឹកដី​ដែល​យើង​កំពុង​រស់នៅ​សព្វថ្ងៃ​

5 ហើយ​ព្រះជាម្ចាស់​មិន​បាន​ប្រទាន​ឲ្យ​គាត់​មាន​មរតក​នៅ​ក្នុង​ស្រុក​នេះ​ទេ​ សូម្បី​តែ​ដី​ប៉ុន​បាត​ជើង​ ប៉ុន្ដែ​ព្រះអង្គ​បាន​សន្យា​ថា​នឹង​ប្រទាន​ស្រុក​នេះ​ដល់​គាត់​ ព្រមទាំង​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់​ទុក​ជា​កម្មសិទ្ធិ​ ទោះបី​ជា​គាត់​មិន​ទាន់​មាន​កូន​ក៏​ដោយ។​

6 ព្រះជាម្ចាស់​មាន​បន្ទូល​ដូច្នេះ​ថា​ កូនចៅ​របស់​គាត់​នឹង​ត្រលប់​ជា​អ្នក​ស្នាក់​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដទៃ​ អ្នក​ស្រុក​នោះ​នឹង​យក​ពួកគេ​ធ្វើ​ជា​ទាសករ​ ហើយ​ធ្វើបាប​ពួកគេ​បួនរយ​ឆ្នាំ​

7 ប៉ុន្ដែ​យើង​នឹង​ដាក់ទោស​ដល់​ជាតិ​សាសន៍​ ដែល​ពួកគេ​បាន​បម្រើ​ក្នុង​នាម​ជា​ទាសករ​នោះ។​ ព្រះជាម្ចាស់​មាន​បន្ទូល​ទៀត​ថា​ ក្រោយ​នោះ​មក​ពួកគេ​នឹង​ចាកចេញ​មក​បម្រើ​យើង​នៅ​កន្លែង​នេះ។​

8 ព្រះជាម្ចាស់​បាន​ប្រទាន​ការ​កាត់ស្បែក​ដល់​លោក​អ័ប្រាហាំ​ទុក​ជា​កិច្ច​ព្រមព្រៀង​ ដូច្នេះ​ពេល​លោក​អ័ប្រាហាំ​បង្កើត​បាន​លោក​អ៊ីសាក​ គាត់​ក៏​កាត់ស្បែក​ឲ្យ​នៅ​ថ្ងៃ​ទី​ប្រាំបី​ ក្រោយ​មក​លោក​អ៊ីសាក​បង្កើត​បាន​លោក​យ៉ាកុប​ លោក​យ៉ាកុប​បង្កើត​បាន​បុព្វបុរស​ទាំង​ដប់ពីរ​

9 ហើយ​បុព្វបុរស​ទាំង​នោះ​បាន​លក់​លោក​យ៉ូសែប​ទៅ​ស្រុក​អេស៊ីព្ទ​ ដោយ​ព្រោះតែ​សេចក្ដី​ច្រណែន​ ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​គង់​នៅ​ជាមួយ​លោក​យ៉ូសែប​