កិច្ចការ 7:50-56 KCB

50 តើ​មិន​មែន​ដៃ​របស់​យើង​ទេ​ឬ​ ដែល​បាន​បង្កើត​របស់​ទាំង​អស់​នេះ?​

51 ឱ​អ្នក​រាល់គ្នា​ជា​មនុស្ស​ចចេស​ និង​ជា​អ្នក​មាន​ចិត្ដ​ មាន​ត្រចៀក​មិន​កាត់ស្បែក​អើយ!​ អ្នក​រាល់គ្នា​ប្រឆាំង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជានិច្ច ដូចជា​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ។​

52 តើ​មាន​អ្នក​នាំ​ព្រះបន្ទូល​ណា​ម្នាក់​ ដែល​ដូនតា​របស់​អ្នក​រាល់គ្នា​មិន​បាន​បៀតបៀន​ដែរ‍​ឬ​ទេ?​ ពួកគេ​បាន​សម្លាប់​អស់​អ្នក​ដែល​បាន​ប្រកាស​ទុក​មុន​អំពី​ការ​យាង​មក​របស់​ព្រះ​ដ៏​សុចរិត ហើយ​ឥឡូវ​នេះ​ អ្នក​រាល់គ្នា​ក្លាយ​ទៅ​ជា​អ្នក​ក្បត់​ និង​ជា​អ្នក​សម្លាប់​ព្រះអង្គ​ទៀត​

53 គឺ​អ្នក​រាល់គ្នា​ហើយ​ជា​អ្នក​ដែល​បាន​ទទួល​ក្រឹត្យវិន័យ​តាម​ការ​រៀបចំ​របស់​ពួក​ទេវតា​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​បាន​ធ្វើ​តាម​សោះ»។​

54 ពេល​ពួកគេ​ឮ​សេចក្ដី​ទាំង​នេះ​ហើយ​ ក៏​ខឹង​ជា​ខ្លាំង​នៅ​ក្នុង​ចិត្ដ​ ហើយ​សង្កៀត​ធ្មេញ​ដាក់​លោក​ស្ទេផាន។​

55 ពេល​នោះ​ លោក​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​សម្លឹង​មើល​ទៅ​លើ​មេឃ​ ហើយ​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​ដែល​កំពុង​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​

56 ដូច្នេះ​គាត់​ក៏​និយាយ​ថា៖​ «មើល៍​ ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ​ ហើយ​កូន​មនុស្ស​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់!»​