កិច្ចការ 7:56-60 KCB

56 ដូច្នេះ​គាត់​ក៏​និយាយ​ថា៖​ «មើល៍​ ខ្ញុំ​ឃើញ​មេឃ​បើក​ចំហ​ ហើយ​កូន​មនុស្ស​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់!»​

57 ពួកគេ​ក៏​សម្រុក​មក​ឯ​គាត់​ព្រមៗ​គ្នា​ ទាំង​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ និង​ខ្ទប់​ត្រចៀក​របស់​ពួកគេ​ផង​

58 ពេល​ពួកគេ​អូស​គាត់​ចេញ​ទៅ​ដល់​ក្រៅ​ក្រុង​ហើយ​ ពួកគេ​ក៏​គប់​គាត់​នឹង​ដុំ​ថ្ម​ រីឯ​ពួក​សាក្សី​វិញ​បាន​ទុក​សម្លៀក​បំពាក់​របស់​ពួកគេ​នៅ​ទៀប​ជើង​របស់​យុវជន​ម្នាក់​ឈ្មោះ​សុល។​

59 នៅពេល​ពួកគេ​កំពុង​គប់​លោក​ស្ទេផាន​នឹង​ដុំ​ថ្ម​ គាត់​ទូល​អង្វរ​ព្រះជាម្ចាស់​ថា៖​ «ឱ​ព្រះអម្ចាស់​យេស៊ូ​អើយ!​ សូម​ទទួល​យក​វិញ្ញាណ​របស់​ខ្ញុំ​ចុះ»​

60 រួច​គាត់​ក៏​លុត​ជង្គង់​ចុះ​ ហើយ​ស្រែក​ដោយ​សំឡេង​ខ្លាំង‍ៗ​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​កុំ​ប្រកាន់​នឹង​ពួកគេ​ចំពោះ​បាប​នេះ​អី!» កាល​បាន​និយាយ​ដូច្នេះ​ហើយ​ គាត់​ក៏​ស្លាប់​ទៅ។​