កិច្ចការ 8:1-7 KCB

1 រីឯ​លោក​សុល​ក៏​បាន​យល់ស្រប​សម្លាប់​លោក​ស្ទេផាន​ដែរ។​ នៅ​ថ្ងៃ​នោះ​មាន​ការ​បៀតបៀន​ជា​ខ្លាំង​មក​លើ​ក្រុម​ជំនុំ​នៅ​ក្នុង​ក្រុង​យេរូសាឡិម​ ហើយ​អ្នកជឿ​ទាំង​អស់​បាន​ខ្ចាត់ខ្ចាយ​ទៅ​ពាសពេញ​តំបន់​នានា​ក្នុង​ស្រុក​យូដា​ និង​ស្រុក​សាម៉ារី​ លើកលែង​តែ​ពួក​សាវក។​

2 ពេល​នោះ​ពួក​ប្រុសៗ​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ បាន​យក​សព​លោក​ស្ទេផាន​ទៅ​បញ្ចុះ​ ហើយ​យំ​ស្រណោះ​គាត់​យ៉ាង​ខ្លាំង​

3 រីឯ​លោក​សុល​បាន​បំផ្លាញ​ក្រុម​ជំនុំ​ ដោយ​ចូល​ទៅ​ចាប់​អូស​ពួក​អ្នកជឿ​ទាំង​ប្រុស​ទាំង​ស្រី​នៅ​តាម​ផ្ទះ​យក​ទៅ​ដាក់​គុក។​

4 រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ទៅ​នោះ​បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ទាំង​ប្រកាស​ព្រះបន្ទូល​ផង។​

5 ពេល​នោះ​លោក​ភីលីព​បាន​ចុះ​ទៅ​ក្រុង​មួយ​ក្នុង​ស្រុក​សាម៉ារី​ ហើយ​ប្រកាស​ប្រាប់​ពួកគេ​អំពី​ព្រះគ្រិស្ដ​

6 ពេល​បណ្ដាជន​បាន​ស្ដាប់​ និង​បាន​ឃើញ​ទីសំគាល់​អស្ចារ្យ​នានា​ដែល​គាត់​បាន​ធ្វើ​ ពួកគេ​ទាំង​អស់​គ្នា​ក៏​យក​ចិត្ដ​ទុក​ដាក់​ស្ដាប់​អ្វី​ដែល​គាត់​បាន​និយាយ​

7 ដ្បិត​ពួក​វិញ្ញាណ​អាក្រក់​ដែល​បាន​ចូល​មនុស្ស​ជាច្រើន​ ពួកវា​បាន​ចេញ​មក​ ទាំង​ស្រែក​ខ្លាំងៗ​ ហើយ​មនុស្ស​ស្លាប់​ដៃ​ជើង​ និង​មនុស្ស​ខ្វិន​ជាច្រើន​ត្រូវ​បាន​ប្រោស​ឲ្យ​ជា​