12 ប៉ុន្ដែពេលពួកគេជឿដំណឹងល្អ ដែលលោកភីលីពបានប្រកាសអំពីនគរព្រះជាម្ចាស់ និងអំពីព្រះនាមរបស់ព្រះយេស៊ូគ្រិស្ដ ពួកគេក៏ទទួលពិធីជ្រមុជទឹកទាំងប្រុស ទាំងស្រី
13 សូម្បីតែលោកស៊ីម៉ូនផ្ទាល់ក៏បានជឿដែរ ហើយក្រោយពីទទួលពិធីជ្រមុជទឹករួច គាត់ក៏នៅជាមួយលោកភីលីពតទៅទៀត ហើយគាត់បានស្ញប់ស្ញែងយ៉ាងខ្លាំង ពេលគាត់បានឃើញទីសំគាល់ និងការអស្ចារ្យធំៗដែលកំពុងកើតឡើង។
14 បន្ទាប់មកពេលពួកសាវកនៅក្នុងក្រុងយេរូសាឡិមបានឮថា ស្រុកសាម៉ារីបានទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏ចាត់លោកពេត្រុស និងលោកយ៉ូហានឲ្យទៅឯអ្នកទាំងនោះ
15 អ្នកទាំងពីរក៏ចុះមក ហើយអធិស្ឋានសម្រាប់ពួកគេ ដើម្បីឲ្យពួកគេបានទទួលព្រះវិញ្ញាណបរិសុទ្ធ
16 ដ្បិតព្រះវិញ្ញាណមិនទាន់យាងមកសណ្ឋិតលើពួកគេណាម្នាក់នៅឡើយ ពួកគេគ្រាន់តែបានទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូប៉ុណ្ណោះ
17 ដូច្នេះហើយ អ្នកទាំងពីរនោះបានដាក់ដៃលើពួកគេ ហើយពួកគេក៏ទទួលព្រះវិញ្ញាណបរិសុទ្ធ
18 ពេលលោកស៊ីម៉ូនឃើញថា ព្រះវិញ្ញាណបានសណ្ឋិតតាមរយៈការដាក់ដៃរបស់សាវកទាំងពីរដូច្នេះ គាត់ក៏ជូនប្រាក់ដល់សាវកទាំងពីរនោះ