29 ព្រះវិញ្ញាណមានបន្ទូលប្រាប់លោកភីលីពថា៖ «ចូរទៅឲ្យកៀករទេះសេះនោះចុះ»។
30 នៅពេលរត់ទៅទាន់រទេះសេះនោះ លោកភីលីពក៏ឮគាត់កំពុងអានបទគម្ពីររបស់លោកអេសាយជាអ្នកនាំព្រះបន្ទូល ដូច្នេះលោកភីលីពក៏សួរថា៖ «តើលោកយល់សេចក្ដីដែលលោកកំពុងអាននេះដែរឬទេ?»
31 គាត់ឆ្លើយថា៖ «តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាម្នាក់ណែនាំខ្ញុំផង?» ហើយគាត់ក៏អញ្ជើញលោកភីលីពឲ្យឡើងជិះរទេះសេះជាមួយគាត់។
32 បទគម្ពីរដែលមន្ដ្រីម្នាក់នោះកំពុងអានគឺ លោកត្រូវគេនាំទៅដូចជាចៀម ដែលគេយកទៅសម្លាប់ ហើយដូចជាកូនចៀម ដែលស្ងាត់ស្ងៀមនៅចំពោះមុខអ្នកកាត់រោម ដូច្នេះហើយបានជាលោកមិនបើកមាត់និយាយសោះ។
33 នៅពេលលោកត្រូវគេបន្ទាបបន្ថោក លោកមិនបានទទួលសេចក្ដីយុត្តិធម៌ទេ។ តើអ្នកណានឹងអាចប្រាប់អំពីពូជពង្សរបស់លោកបាន? ព្រោះគេបានដកយកជីវិតរបស់លោកពីផែនដីនេះបាត់ហើយ។
34 មនុស្សកម្រៀវនោះបានសួរលោកភីលីពថា៖ «ខ្ញុំសូមសួរអ្នកទៅមើល៍ តើអ្នកនាំព្រះបន្ទូលនិយាយយ៉ាងដូច្នេះអំពីអ្នកណា? អំពីខ្លួនគាត់ ឬអំពីអ្នកដទៃ?»
35 ដូច្នេះលោកភីលីពក៏បើកមាត់ប្រកាសប្រាប់មន្ដ្រីនោះអំពីព្រះយេស៊ូ ដោយចាប់ផ្ដើមពីបទគម្ពីរនោះ។