កិច្ចការ 8:30-36 KCB

30 នៅពេល​រត់​ទៅ​ទាន់​រទេះ​សេះ​នោះ​ លោក​ភីលីព​ក៏​ឮ​គាត់​កំពុង​អាន​បទគម្ពីរ​របស់​លោក​អេសាយ​ជា​អ្នក​នាំ​ព្រះបន្ទូល​ ដូច្នេះ​លោក​ភីលីព​ក៏​សួរ​ថា៖​ «តើ​លោក​យល់​សេចក្ដី​ដែល​លោក​កំពុង​អាន​នេះ​ដែរ​ឬ​ទេ?»​

31 គាត់​ឆ្លើយ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​យល់​យ៉ាង​ដូចម្ដេច​បាន​ បើ​គ្មាន​អ្នកណា​ម្នាក់​ណែនាំ​ខ្ញុំ​ផង?»​ ហើយ​គាត់​ក៏​អញ្ជើញ​លោក​ភីលីព​ឲ្យ​ឡើង​ជិះ​រទេះ​សេះ​ជាមួយ​គាត់។​

32 បទគម្ពីរ​ដែល​មន្ដ្រី​ម្នាក់​នោះ​កំពុង​អាន​គឺ​ លោក​ត្រូវ​គេ​នាំ​ទៅ​ដូចជា​ចៀម​ ដែល​គេ​យក​ទៅ​សម្លាប់​ ហើយ​ដូចជា​កូន​ចៀម​ ដែល​ស្ងាត់​ស្ងៀម​នៅ​ចំពោះ​មុខ​អ្នក​កាត់​រោម​ ដូច្នេះ​ហើយ​បាន​ជា​លោក​មិន​បើក​មាត់​និយាយ​សោះ។​

33 នៅពេល​លោក​ត្រូវ​គេ​បន្ទាប​បន្ថោក​ លោក​មិន​បាន​ទទួល​សេចក្ដី​យុត្តិធម៌​ទេ។​ តើ​អ្នកណា​នឹង​អាច​ប្រាប់​អំពី​ពូជពង្ស​របស់​លោក​បាន?​ ព្រោះ​គេ​បាន​ដក​យក​ជីវិត​របស់​លោក​ពី​ផែនដី​នេះ​បាត់​ហើយ។​

34 មនុស្ស​កម្រៀវ​នោះ​បាន​សួរ​លោក​ភីលីព​ថា៖​ «ខ្ញុំ​សូម​សួរ​អ្នក​ទៅ​មើល៍​ តើ​អ្នក​នាំ​ព្រះបន្ទូល​និយាយ​យ៉ាង​ដូច្នេះ​អំពី​អ្នកណា?​ អំពី​ខ្លួន​គាត់​ ឬ​អំពី​អ្នក​ដទៃ?»​

35 ដូច្នេះ​លោក​ភីលីព​ក៏​បើក​មាត់​ប្រកាស​ប្រាប់​មន្ដ្រីនោះ​អំពី​ព្រះយេស៊ូ​ ដោយ​ចាប់ផ្ដើម​ពី​បទគម្ពីរ​នោះ។​

36 ពេល​អ្នក​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ពួកគេ​ក៏​មក​ដល់​កន្លែង​មួយ​មាន​ទឹក។​ មនុស្ស​កម្រៀវ​នោះ​ក៏​ប្រាប់​ថា៖​ «មើល៍​ នៅ​ទីនេះ​មាន​ទឹក!​ តើ​មាន​អ្វី​រារាំង​ខ្ញុំ​មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​បាន?​»