កិច្ចការ 9:32-38 KCB

32 រីឯ​លោក​ពេត្រុស​វិញ​ នៅ​ពេល​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំង​អស់​នោះ​ គាត់​ក៏​ចុះ​ទៅ​ជួប​ពួក​បរិសុទ្ធ​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ដែរ។​

33 នៅ​ទី​នោះ​ គាត់​បាន​ជួប​បុរស​ម្នាក់​ឈ្មោះ​ អេនាស​ ដែល​ស្លាប់​ដៃ​ជើង​ ដេក​តែ​នៅ​លើ​គ្រែ​ប្រាំបី​ឆ្នាំ​មក​ហើយ។​

34 លោក​ពេត្រុស​ក៏​និយាយ​ទៅ​គាត់​ថា៖​ «ឱ​អេនាស​អើយ!​ ព្រះយេស៊ូ​គ្រិស្ដ​បាន​ប្រោស​អ្នក​ហើយ​ ចូរ​ក្រោក​ឡើង​ ហើយ​រៀបចំ​គ្រែ​របស់​អ្នក​ចុះ»​ ពេល​នោះ​គាត់​ក៏​ក្រោក​ឡើង​ភ្លាម។​

35 មនុស្ស​ទាំង​អស់​ដែល​រស់នៅ​ក្នុង​ក្រុង​លីដា​ និង​ស្រុក​សារ៉ូន​បាន​ឃើញ​គាត់​ដូច្នេះ​ ក៏​ប្រែចិត្ត​មក​ឯ​ព្រះអម្ចាស់។​

36 នៅ​ក្នុង​ក្រុង​យ៉ុបប៉េ​ មាន​សិស្ស​ស្រី​ម្នាក់​ឈ្មោះ​តេប៊ីថា​ ដែល​ហៅ​ថា​ឌ័រកាស​មាន​ន័យ​ថា​ក្ដាន់។​ ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​អំពើ​ល្អ​ និង​បាន​ដាក់​ទាន​ជាច្រើន​

37 ប៉ុន្ដែ​ប៉ុន្មាន​ថ្ងៃ​នោះ​ នាង​បាន​ធ្លាក់​ខ្លួន​ឈឺ​ ហើយ​ស្លាប់​ទៅ។​ ពេល​ពួកគេ​ចំអាស​សព​របស់​នាង​រួច​ហើយ​ ពួកគេ​ក៏​តម្កល់​ទុក​នៅ​បន្ទប់​ខាង​លើ។​

38 ពេល​ពួក​សិស្ស​បាន​ឮ​ថា​ លោក​ពេត្រុស​នៅ​ក្នុង​ក្រុង​លីដា​ ហើយ​ដោយសារ​ក្រុង​លីដា​នៅ​ជិត​ក្រុង​យ៉ុបប៉េ​ ដូច្នេះ​ពួកគេ​ក៏​ចាត់​មនុស្ស​ពីរ​នាក់​ឲ្យ​ទៅ​អង្វរ​គាត់​ថា៖​ «សូម​មក​កន្លែង​របស់​យើង​ កុំ​បង្អង់​ឡើយ»​