40 ពេលនោះ លោកពេត្រុសបានឲ្យពួកគេចេញទៅក្រៅទាំងអស់គ្នា ហើយគាត់ក៏លុតជង្គង់អធិស្ឋាន រួចគាត់ក៏បែរទៅឯសព ហើយនិយាយថា៖ «តេប៊ីថាអើយ! ចូរក្រោកឡើងចុះ!» ពេលនោះ នាងក៏បើកភ្នែកឡើង។ ពេលឃើញលោកពេត្រុស នាងក៏ក្រោកអង្គុយ។
41 គាត់ក៏ហុចដៃទៅនាង ព្រមទាំងបានលើកនាងឡើង ហើយហៅពួកបរិសុទ្ធ និងពួកស្ត្រីមេម៉ាយឲ្យមក រួចគាត់ក៏បង្ហាញថានាងមានជីវិតឡើងវិញហើយ។
42 ដំណឹងនេះបានឮសុសសាយពាសពេញក្រុងយ៉ុបប៉េ ហើយមនុស្សជាច្រើនបានជឿលើព្រះអម្ចាស់។
43 លោកពេត្រុសបានស្នាក់នៅជាច្រើនថ្ងៃក្នុងក្រុងយ៉ុបប៉េជាមួយបុរសម្នាក់ឈ្មោះស៊ីម៉ូនជាអ្នកសម្លាប់ស្បែក។