5 ដ្បិតការរងទុក្ខរបស់ព្រះគ្រិស្ដមានកាន់តែច្រើនដល់យើងយ៉ាងណា ការកម្សាន្ដចិត្ដដល់យើងតាមរយៈព្រះគ្រិស្ដក៏មានកាន់តែច្រើនយ៉ាងនោះដែរ។
6 បើយើងត្រូវរងទុក្ខ នោះគឺដើម្បីជាការកម្សាន្ដចិត្ដ និងសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ឬបើយើងទទួលការកម្សាន្ដចិត្ដវិញ ក៏ដើម្បីជាការកម្សាន្ដចិត្ដដល់អ្នករាល់គ្នាដែរ ដែលកើតពីការស៊ូទ្រាំនឹងការរងទុក្ខតែមួយ ដែលយើងក៏រងទុក្ខដែរ
7 ហើយយើងមានសេចក្ដីសង្ឃឹមមុតមាំចំពោះអ្នករាល់គ្នា ដោយដឹងថា អ្នករាល់គ្នាជាអ្នករួមចំណែកក្នុងការរងទុក្ខជាយ៉ាងណា អ្នករាល់គ្នាក៏រួមចំណែកក្នុងការកម្សាន្ដចិត្ដជាយ៉ាងនោះដែរ។
8 ដ្បិតបងប្អូនអើយ! យើងមិនចង់ឲ្យអ្នករាល់គ្នានៅតែមិនដឹងអំពីសេចក្ដីវេទនារបស់យើងដែលកើតឡើងនៅស្រុកអាស៊ី គឺយើងមានបន្ទុកធ្ងន់ធ្ងរលើសកម្លាំង ធ្វើឲ្យយើងអស់សង្ឃឹមនឹងរស់នៅទៀត
9 ប៉ុន្ដែយើងមានទោសប្រហារជីវិតជាប់ខ្លួន ដើម្បីកុំឲ្យយើងទុកចិត្តលើខ្លួនឯងឡើយ គឺឲ្យទុកចិត្តលើព្រះជាម្ចាស់ ជាព្រះដែលប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ
10 ព្រះអង្គបានសង្គ្រោះយើងពីសេចក្ដីស្លាប់ដ៏ធំសម្បើម ហើយនឹងសង្គ្រោះយើងទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គក៏នឹងនៅតែសង្គ្រោះដែរ។
11 អ្នករាល់គ្នាក៏រួមចំណែកជួយយើងដែរតាមរយៈការទូលអង្វរ ហើយតាមរយៈការទូលអង្វររបស់មនុស្សជាច្រើន ធ្វើឲ្យមនុស្សជាច្រើនអរព្រះគុណជំនួសយើង សម្រាប់អំណោយទានដែលបានផ្ដល់ឲ្យយើង។