1 ខ្ញុំប៉ូល ដែលតាមសំបកក្រៅជាមនុស្សសុភាពពេលនៅជាមួយអ្នករាល់គ្នា ប៉ុន្ដែមោះមុតចំពោះអ្នករាល់គ្នាពេលមិននៅជាមួយ ខ្ញុំសូមលើកទឹកចិត្ដអ្នករាល់គ្នាដោយចិត្ដស្លូតបូត និងសេចក្ដីប្រណីរបស់ព្រះគ្រិស្ដ
2 គឺខ្ញុំសូមអង្វរថា ពេលខ្ញុំមកដល់ កុំឲ្យខ្ញុំមោះមុតដោយការទុកចិត្តដែលខ្ញុំបានគិតថា ខ្ញុំមិនខ្លាចពួកអ្នកខ្លះដែលគិតថា យើងរស់នៅតាមសាច់ឈាមនោះឡើយ
3 ដ្បិតទោះបីយើងរស់នៅខាងសាច់ឈាមក៏ដោយ ក៏យើងមិនតយុទ្ធតាមសាច់ឈាមដែរ
4 ព្រោះគ្រឿងសឹកសង្រ្គាមរបស់យើងមិនមែនខាងសាច់ឈាមទេ ផ្ទុយទៅវិញ ជាអំណាចមកពីព្រះជាម្ចាស់សម្រាប់បំផ្លាញបន្ទាយទាំងឡាយ ហើយក៏បំផ្លាញអស់ទាំងគំនិត
5 និងអស់ទាំងកម្ពស់ដែលងើបប្រឆាំងនឹងចំណេះដឹងរបស់ព្រះជាម្ចាស់ ព្រមទាំងនាំគ្រប់ទាំងគំនិតឲ្យចុះចូលស្ដាប់បង្គាប់ព្រះគ្រិស្ដ
6 ហើយត្រៀមជាស្រេចដាក់ទោសការមិនស្ដាប់បង្គាប់ទាំងឡាយ នៅពេលដែលការស្ដាប់បង្គាប់របស់អ្នករាល់គ្នាបានពោរពេញ។
7 អ្នករាល់គ្នាមើលអ្វីៗតាមសំបកក្រៅប៉ុណ្ណោះ បើអ្នកណាជឿជាក់ថា ខ្លួនជារបស់ព្រះគ្រិស្ដ ចូរឲ្យអ្នកនោះគិតពីសេចក្ដីនេះដោយខ្លួនឯងម្ដងទៀតចុះថា យើងក៏ជារបស់ព្រះគ្រិស្ដដូចគេដែរ។