11 ចូរឲ្យមនុស្សបែបនេះដឹងការនេះចុះថា ពេលយើងមិននៅជាមួយ សំដីនៅក្នុងសំបុត្រយ៉ាងណា នោះពេលយើងនៅជាមួយ ការប្រព្រឹត្ដិក៏យ៉ាងនោះដែរ
12 យើងមិនហ៊ានរាប់ ឬប្រៀបផ្ទឹមខ្លួននឹងអ្នកខ្លះដែលលើកតម្កើងខ្លួននោះឡើយ ប៉ុន្ដែការដែលពួកគេវាស់ស្ទង់ខ្លួននៅក្នុងចំណោមពួកគេ ហើយប្រៀបផ្ទឹមខ្លួននឹងខ្លួនឯង នោះពួកគេគ្មានការយល់ដឹងសោះ
13 រីឯយើងវិញ យើងនឹងមិនអួតឲ្យហួសខ្នាតឡើយ ផ្ទុយទៅវិញ គឺតាមខ្នាតនៃដែនកំណត់ដែលព្រះជាម្ចាស់បានបែងចែកដល់យើងទុកជាខ្នាតមួយ ដែលយើងបានមកដល់អ្នករាល់គ្នា
14 ដ្បិតយើងមិនបានទៅឲ្យហួសខ្នាត ហាក់បីដូចជាយើងមិនបានមកឯអ្នករាល់គ្នានោះឡើយ ព្រោះយើងបានមកដល់អ្នករាល់គ្នាជាមួយនឹងដំណឹងល្អរបស់ព្រះគ្រិស្ដ
15 ហើយយើងមិនអួតហួសខ្នាតអំពីការនឿយហត់របស់អ្នកដទៃឡើយ ប៉ុន្ដែយើងមានសង្ឃឹមថា នៅពេលជំនឿរបស់អ្នករាល់គ្នាចម្រើនឡើង នោះដែនកំណត់របស់យើងក្នុងចំណោមអ្នករាល់គ្នានឹងរីកចម្រើនឡើងយ៉ាងធំ
16 ដើម្បីប្រកាសដំណឹងល្អដល់តំបន់ដែលនៅហួសអ្នករាល់គ្នា ដោយមិនមែនអួតអំពីអ្វីដែលបានធ្វើរួចរាល់នៅក្នុងដែនកំណត់របស់អ្នកដទៃឡើយ។
17 ដូច្នេះ អ្នកណាដែលអួត ចូរអួតនៅក្នុងព្រះអម្ចាស់ចុះ