២ កូរិនថូស 11:17-23 KCB

17 អ្វី​ដែល​ខ្ញុំ​និយាយ​នេះ​មិន​មែន​និយាយ​ស្រប​តាម​ព្រះអម្ចាស់​ទេ​ គឺ​តាម​សេចក្ដី​ចម្កួត​ដែល​ទុក​ចិត្ដ​លើ​ការ​អួតអាង​

18 ដ្បិត​មាន​មនុស្ស​ជាច្រើន​អួត​ខ្លួន​ទៅ​តាម​សាច់ឈាម​ ដូច្នេះ​ខ្ញុំ​នឹង​អួត​ដែរ‍​

19 ព្រោះ​អ្នក​រាល់គ្នា​ឆ្លាត​ដែល​ទ្រាំ​នឹង​ពួក​មនុស្ស​ល្ងង់​ដោយ​ពេញចិត្ដ​

20 ទោះបី​មាន​អ្នកណា​ម្នាក់​យក​អ្នក​រាល់គ្នា​ទៅ​ធ្វើ​ជា​ទាសករ​ ឬ​មាន​អ្នកណា​ម្នាក់​បំផ្លាញ​អ្នក​រាល់គ្នា​ ឬ​មាន​អ្នកណា​ម្នាក់​រឹបអូស​អ្នក​រាល់គ្នា​ ឬ​មាន​អ្នកណា​ម្នាក់​លើក​តម្កើង​ខ្លួន​ ឬ​មាន​អ្នកណា​ម្នាក់​វាយ​មុខ​អ្នក​រាល់គ្នា​ក៏ដោយ​ ក៏​អ្នក​រាល់គ្នា​ទ្រាំ​ដែរ​

21 ខ្ញុំ​និយាយ​ដោយ​សេចក្ដី​អាម៉ាស់​ថា​ យើង​ខ្សោយ​ណាស់‍​ចំពោះ​សេចក្ដី​ទាំង​នេះ​ បើ​អ្នកណា​ហ៊ាន​អួត​អំពី​អ្វី​មួយ​ នោះខ្ញុំ​និយាយ​ដោយ​សេចក្ដី​ចម្កួត​ថា​ ខ្ញុំ​ក៏​ហ៊ាន​ដែរ។​

22 តើ​ពួកគេ​ជា​ជនជាតិ​ហេព្រើរ​ឬ?​ ខ្ញុំ​ក៏​ជនជាតិ​ហេព្រើរ​ដែរ។​ តើ​ពួកគេ​ជា​ជនជាតិ​អ៊ីស្រាអែល​ឬ?​ ខ្ញុំ​ក៏​ជនជាតិ​អ៊ីស្រាអែល​ដែរ។​ តើ​ពួកគេ​ជា​ពូជពង្ស​លោក​អ័ប្រាហាំ​ឬ?​ ខ្ញុំ​ក៏​ពូជពង្ស​លោក​អ័ប្រាហាំ​ដែរ។​

23 តើ​ពួកគេ​ជា​អ្នកបម្រើ​ព្រះគ្រិស្ដ​ឬ?​ ខ្ញុំ​និយាយ​ដូចជា​មនុស្ស​ឆ្កួត​ថា​ ខ្ញុំ​លើស​ពួកគេ​ទៅ​ទៀត​ ខ្ញុំ​បាន​ធ្វើ​ការ​នឿយ​ហត់​យ៉ាង​លើសលប់​ ជាប់​ឃុំឃាំង​ជា​ញឹកញាប់​ ត្រូវ​គេ​វាយ​ជា​ញឹកញាប់​ ហើយ​ជិត​ស្លាប់​ជាច្រើន​លើក​ច្រើន​សា​