២ កូរិនថូស 12:1-6 KCB

1 ខ្ញុំ​ត្រូវ​តែ​អួត​ទោះបី​គ្មាន​ប្រយោជន៍​ក៏ដោយ​ ប៉ុន្ដែខ្ញុំ​នឹងបន្ដ​អួត​អំពី​និមិត្ដ​ និង​ការ​បើកសំដែង​របស់​ព្រះអម្ចាស់​

2 ខ្ញុំ​ស្គាល់​មនុស្ស​ម្នាក់​នៅ​ក្នុង​ព្រះគ្រិស្ដ​ ដែល​កាល​ពី​ដប់បួន​ឆ្នាំ​មុនត្រូវ​បាន​ឆក់​យក​ទៅ​ស្ថានសួគ៌​ទី​បី​ (‍ទោះបី​គាត់​ទៅ​ទាំង​នៅ​ក្នុង​រូបកាយ​ ឬ​ក្រៅ​រូបកាយ​ នោះ​ខ្ញុំ​មិន​ដឹង​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​ជ្រាប‍)​

3 ហើយ​ខ្ញុំ​ដឹង​ទៀត​ថា​ មនុស្ស​បែប​នេះ​ (ទោះបី​គាត់​ទៅ​ ទាំង​នៅ​ក្នុង​រូបកាយ​ ឬ​ក្រៅ​រូបកាយ​ នោះ​ខ្ញុំមិន​ដឹង​ទេ​ ប៉ុន្ដែ​ព្រះជាម្ចាស់​ជ្រាប‍)​

4 ត្រូវ​បាន​ឆក់​យក​ទៅ​ស្ថាន​សួគ៌​ ហើយ​បាន​ឮ​ពាក្យ​ដែល​មិន​អាច​បរិយាយ​បាន​ ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​និយាយ​ឡើយ។​

5 ខ្ញុំ​នឹង​អួត​អំពី​មនុស្ស​បែប​នេះ​ ប៉ុន្ដែ​ចំពោះ​ខ្លួន​ខ្ញុំ​ ខ្ញុំ​មិន​អួត​ទេ​ លើកលែង​តែ​អំពី​ភាព​កម្សោយ​របស់​ខ្ញុំ​

6 ព្រោះទោះបី​ខ្ញុំ​ចង់​អួត​ ក៏​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ល្ងង់​ដែរ​ ដ្បិត​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ ប៉ុន្ដែ​ខ្ញុំ​ចៀស​ទៅ​ចុះ​ ក្រែងលោ​មាន​អ្នកណា​ម្នាក់​វាយ​តម្លៃ​ខ្ញុំ‍​លើស​ពី​អ្វី​ដែល​គេ​បាន​ឃើញ​ ឬ​បាន​ឮ​អំពី​ខ្ញុំ​