២ កូរិនថូស 13:4-10 KCB

4 ទោះបី​ព្រះអង្គ​ត្រូវ​គេ​ឆ្កាង​ដោយសារ​ភាព​កម្សោយ​ក៏ដោយ​ ក៏​ព្រះអង្គ​មាន​ព្រះជន្ម​រស់​ដោយសារ​អំណាច​របស់​ព្រះជាម្ចាស់​ដែរ​ ដូច្នេះ​ទោះបី​យើង​ខ្សោយ​ក្នុង​ព្រះអង្គ​ ក៏​យើង​នឹង​រស់​នៅជាមួយ​ព្រះអង្គ​ដោយសារ​ព្រះ​ចេស្ដា​របស់​ព្រះជាម្ចាស់​ដែល​មាន​ចំពោះ​អ្នក​រាល់គ្នា​ដែរ‍។​

5 ចូរ​អ្នក​រាល់គ្នា​ល្បងខ្លួន​ឯង​ទៅ​ ​តើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ដែរឬ​ទេ?​ ចូរ​ពិសោធ​ខ្លួន​ឯង​ចុះ​ តើ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ព្រះយេស៊ូ​គ្រិស្ដ​គង់​នៅ​ក្នុង​អ្នក​រាល់គ្នា​ទេឬ?​ លើកលែង​តែ​អ្នក​រាល់គ្នា​ត្រូវបាន​បដិសេធ​ចោល​ប៉ុណ្ណោះ​

6 ប៉ុន្ដែ​ខ្ញុំ​សង្ឃឹម​ថា​ អ្នក​រាល់គ្នា​នឹង​ដឹង​ថា​ យើង​មិន​ត្រូវបាន​បដិសេធ​ចោល​ឡើយ។​

7 ​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ សូម​កុំ​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​អំពើ​អាក្រក់​ណា​មួយ​ឡើយ​ នេះ​មិន​មែន​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា​ យើង​ត្រូវបាន​ទទួល​ស្គាល់​នោះ​ទេ​ គឺ​ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ប្រព្រឹត្ដ​អំពើ​ល្អ​ប៉ុណ្ណោះ​ ទោះបី​មើលទៅ​ យើង​ដូចជា​ត្រូវ​បាន​បដិសេធ​ចោល​ក៏ដោយ​

8 ​ដ្បិត​យើង​មិន​អាច​ធ្វើ​អ្វី​ទាស់​នឹង​សេចក្ដី​ពិត​បាន​ទេ​ គឺ​ធ្វើ​ដើម្បី​សេចក្ដី​ពិត​

9 ​ព្រោះ​យើង​ត្រេកអរ​ ពេល​ដែល​យើង​ខ្សោយ​ ហើយ​អ្នក​រាល់គ្នា​រឹងមាំ​ ប៉ុន្ដែ​យើង​អធិស្ឋាន​សុំ​សេចក្ដី​នេះ​ទៀត​ គឺ​ឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍។​

10 ហេតុនេះ​ហើយ​ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់គ្នា​កាល​នៅ​ឆ្ងាយ​នៅ​ឡើយ​ ដើម្បី​ពេល​មក​ដល់​ កុំ​ឲ្យ​ខ្ញុំ​ប្រព្រឹត្ដ​ចំពោះ​អ្នក​រាល់គ្នា​ដោយ​តឹងរ៉ឹង​ទៅ​តាម​សិទ្ធិ​អំណាច​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​សម្រាប់​ការ​ស្អាងចិត្ដ​ គឺ​មិន​មែន​សម្រាប់​ការ​បំផ្លាញ​ទេ។​