២ កូរិនថូស 3:1-6 KCB

1 តើ​យើង​ចាប់ផ្ដើម​លើក​តម្កើង​ខ្លួន​ទៀត​ហើយ​ឬ?​ ឬ​មួយ​យើង​ត្រូវការ​សំបុត្រ​ណែនាំ​ខ្លួន​បង្ហាញ​អ្នក​រាល់គ្នា​ ឬ​ពី​អ្នក​រាល់គ្នា​ ដូចជា​អ្នក​ខ្លះ​ដែរ‍ឬ?​

2 អ្នក​រាល់គ្នា​ទេ​តើ​ជា​សំបុត្រ​របស់​យើង​ដែល​បាន​កត់ត្រា​ទុក​នៅ​ក្នុង​ចិត្ដ​របស់​យើង​ ដែល​មនុស្ស​ទាំង​អស់​បាន​អាន​ និង​បាន​ដឹង​គ្រប់​គ្នា​

3 ទាំង​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្នក​រាល់គ្នា​ជា​សំបុត្រ​របស់​ព្រះគ្រិស្ដ​ដែល​យើង​បាន​សរសេរ​ គឺ​មិន​បាន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ​ ប៉ុន្ដែ​នឹង​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ហើយ​មិន​មែន​នៅ​លើ​បន្ទះ​ថ្ម​ទេ​ គឺ​នៅ​ក្នុង​ចិត្ដ​ខាង​សាច់ឈាម​វិញ​

4 ហើយ​យើង​មាន​ការ​ទុកចិត្ដ​បែប​នេះ​ចំពោះ​ព្រះជាម្ចាស់​ ដោយសារ​ព្រះគ្រិស្ដ​

5 មិន​មែន​ថា​យើង​មាន​សមត្ថភាព​ផ្ទាល់ខ្លួន‍​ ដើម្បី​ចាត់​ទុក​ថា​អ្វី​មួយ​មក​ពី​ខ្លួន​យើង​ទេ​ ព្រោះ​សមត្ថភាព​របស់​យើង​មក​ពីព្រះជាម្ចាស់។​

6 ព្រះអង្គ​ក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នកបម្រើ​កិច្ច​ព្រមព្រៀង​ថ្មី​ដែល​មិន​មែន​សរសេរ​ជា​អក្សរ​ទេ​ ប៉ុន្ដែ​ដោយ​ព្រះវិញ្ញាណ​វិញ​ ដ្បិត​អក្សរ​សម្លាប់​ ប៉ុន្ដែ​ព្រះវិញ្ញាណ​ផ្ដល់​ជីវិត។​