២ កូរិនថូស 4:15-18 KCB

15 ដូច្នេះ​ អ្វីៗ​ទាំង​អស់​ជា​ប្រយោជន៍​សម្រាប់​អ្នក​រាល់គ្នា​ដើម្បី​ឲ្យ​ព្រះគុណ​មាន​កាន់តែ​ហូរហៀរ​ដល់​មនុស្ស​ជាច្រើន​ និង​ឲ្យ​មាន​ការ​អរព្រះគុណ​កាន់​តែច្រើន​សម្រាប់​ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ដែរ។​

16 ហេតុនេះ​ យើង​មិន​រសាយ​ចិត្ដ​ឡើយ​ ដ្បិត​ទោះបី​រូបកាយ​ខាង​ក្រៅ​របស់​យើង​ខ្សោយ​ទៅៗ​ក៏​ដោយ​ ក៏​មនុស្ស​ខាង​ក្នុង​របស់​យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ជា​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​

17 ដ្បិត​សេចក្ដី​វេទនា​ដ៏​ស្រាល​របស់​យើង​តែ​មួយ​ភ្លែត​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​សិរី​រុងរឿង​ដ៏​លើសលប់​អស់កល្ប​ជានិច្ច​ប្រៀប​ផ្ទឹម​មិន​បាន‍​ឡើយ។​

18 ដូច្នេះ​ហើយ​យើង​មិន​សម្លឹង​មើល​អ្វី​ដែល​មើល​ឃើញ​ទេ​ គឺ​អ្វី​ដែល​មើល​មិន​ឃើញ​វិញ​ ព្រោះអ្វី​ដែល​មើល​ឃើញ​នៅ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​ ប៉ុន្ដែ​អ្វី​ដែល​មើល​មិន​ឃើញ​នៅ​អស់កល្ប​ជានិច្ច។​