1 យើងដឹងថា បើរោងដែលជាលំនៅរបស់យើងនៅផែនដីនេះត្រូវរើចោល នោះយើងមានវិមានមកពីព្រះជាម្ចាស់ជាលំនៅអស់កល្បជានិច្ចនៅស្ថានសួគ៌ដែលមិនធ្វើដោយដៃមនុស្សទេ
2 ដ្បិតនៅក្នុងលំនៅនេះ យើងថ្ងូរចង់ពាក់លំនៅរបស់យើងដែលមកពីស្ថានសួគ៌នោះណាស់
3 បើបានពាក់ហើយ នោះយើងនឹងឃើញថា មិននៅអាក្រាតទៀតទេ។
4 ដ្បិតពេលយើងកំពុងនៅក្នុងរោងនេះ យើងថ្ងូរណាស់ដោយមានបន្ទុកធ្ងន់ ប៉ុន្ដែមិនមែនដោយសារយើងចង់ដោះចេញទេ គឺចង់ពាក់វិញ ដើម្បីឲ្យជីវិតលេបយកអ្វីដែលតែងតែស្លាប់។
5 ព្រះអង្គដែលបង្កើតយើងសម្រាប់ការនេះ គឺជាព្រះជាម្ចាស់ដែលបានប្រទានព្រះវិញ្ញាណមកយើងទុកជារបស់បញ្ចាំចិត្ដ
6 ដូច្នេះហើយ យើងមានចិត្ដក្លាហានជានិច្ច ហើយដឹងថា ពេលយើងនៅក្នុងរូបកាយនេះនៅឡើយ នោះយើងនៅឃ្លាតឆ្ងាយពីព្រះអម្ចាស់