17 ដូច្នេះបើអ្នកណានៅក្នុងព្រះគ្រិស្ដ អ្នកនោះបានកើតជាថ្មី ហើយអ្វីៗដែលចាស់បានកន្លងផុតទៅ មើល៍ អ្វីៗត្រលប់ជាថ្មីវិញ
18 អ្វីៗទាំងអស់មកពីព្រះជាម្ចាស់ ដែលបានផ្សះផ្សាយើងជាមួយព្រះអង្គតាមរយៈព្រះគ្រិស្ដ ព្រមទាំងបានប្រទានមុខងារបម្រើខាងការផ្សះផ្សានោះមកយើងទៀតផង
19 គឺនៅក្នុងព្រះគ្រិស្ដ ព្រះជាម្ចាស់កំពុងផ្សះផ្សាលោកិយនេះជាមួយព្រះអង្គ ដោយមិនប្រកាន់កំហុសរបស់ពួកគេឡើយ ហើយព្រះអង្គបានប្រគល់ព្រះបន្ទូលនៃការផ្សះផ្សានោះដល់យើង
20 ហេតុនេះយើងជាទូតរបស់ព្រះគ្រិស្ដហាក់ដូចជាព្រះជាម្ចាស់កំពុងដាស់តឿនតាមរយៈយើង ដូច្នេះយើងតំណាងឲ្យព្រះគ្រិស្ដ សូមអង្វរថា ចូរផ្សះផ្សាជាមួយព្រះជាម្ចាស់ចុះ
21 ដ្បិតព្រះអង្គបានធ្វើឲ្យព្រះមួយអង្គដែលគ្មានបាបសោះត្រលប់ជាបាបជំនួសយើង ដើម្បីឲ្យយើងត្រលប់ជាមនុស្សសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងព្រះមួយអង្គនោះ។