២ កូរិនថូស 6:11-17 KCB

11 បងប្អូន​នៅ​ក្រុង​កូរិនថូស​អើយ!​ យើង​បាន​និយាយ​ដោយ​ស្មោះត្រង់​ទៅ​កាន់​អ្នក​រាល់គ្នា​ រីឯ​ចិត្ត​របស់​យើង​ក៏​ទូលំ​ទូលាយ​ដែរ​

12 យើង​មិន​បាន​បង្ខាំង​អ្នក​រាល់គ្នា​ទេ​ ប៉ុន្ដែ​ចិត្ដ​អ្នក​រាល់គ្នា​បង្ខាំង​អ្នក​រាល់គ្នា​វិញ។​

13 ឥឡូវ​នេះ​ ខ្ញុំ​និយាយ​ដូចជា​និយាយ​ទៅ​កូនៗ‍​របស់​ខ្ញុំ​ថា​ ចូរ​អ្នក​រាល់គ្នា​មាន​ចិត្ដ​ទូលាយ​ទុក​ជា​ការ​តប​ស្នង​ដូច​គ្នា​ដែរ​ចុះ។​

14 មិន​ត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ​ ដ្បិត​តើ​សេចក្ដី​សុចរិត​ និង​សេចក្ដី​ទុច្ចរិត​ប្រកប​គ្នា​យ៉ាង​ដូចម្ដេច​បាន?​ តើ​ពន្លឺ​លាយឡំ​នឹង​សេចក្ដី​ងងឹត​យ៉ាង​ដូចម្ដេច​បាន?​

15 តើ​ព្រះគ្រិស្ដ​ និង​អារក្ស​បេលាល​ស្រុះស្រួល​គ្នា​យ៉ាង​ដូចម្ដេច​បាន?​ តើ​អ្នក​ជឿ​មាន​ចំណែក​ជាមួយ​អ្នក​មិន​ជឿ​យ៉ាង​ដូចម្ដេច​បាន?​

16 តើ​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ និង​រូប​ព្រះ​រួមគ្នា​យ៉ាង​ដូចម្ដេច​បាន?​ ដ្បិត​យើង​ជា​ព្រះវិហារ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ដូច​ដែល​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ថា៖​ «យើង​នឹង​គង់​នៅ​ក្នុង​ចំណោម​ពួកគេ​ ហើយ​នឹង​ដើរ​ជាមួយ​ពួកគេ​ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ​ ហើយ​ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្រ្ដ​របស់​យើង»​

17 ដូច្នេះ​ហើយ​ ព្រះអម្ចាស់​មាន​បន្ទូល​ថា៖​ «ចូរ​ចាកចេញ​ពី​ក្នុង​ចំណោម​ពួកគេ​ ព្រមទាំង​ញែក​ខ្លួន​ចេញ​ផង​ រួច​កុំ​ពាល់​របស់​មិន​ស្អាត​ឡើយ​ នោះ​យើង​នឹង​ទទួល​អ្នក​រាល់គ្នា​