២ កូរិនថូស 6:3-9 KCB

3 យើង​មិន​ផ្ដល់​សេចក្ដី​ដែល​នាំ​ឲ្យ​អ្នកណា​ម្នាក់​ជំពប់​ដួល​ក្នុង​កិច្ចការ​អ្វី​ឡើយ​ ដើម្បី​កុំ​ឲ្យ​មុខងារ​បម្រើ​នោះ​ត្រូវ​រិះគន់​ឡើយ​

4 ​ផ្ទុយ​ទៅ​វិញ​ យើង​បង្ហាញ​ខ្លួន​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​គ្រប់​ការ​ទាំង​អស់​ ដោយ​ការ​ស៊ូទ្រាំ​ជាច្រើន​ក្នុង​ការ​លំបាក​ សេចក្ដី​វេទនា​ សេចក្ដី​ទុក្ខព្រួយ​

5 ការ​វាយដំ​ ការ​ជាប់​ឃុំឃាំង​ ភាព​ចលាចល​ ការ​នឿយ​ហត់​ ការ​អត់ងងុយ​ ការ​តមអាហារ​

6 ដោយ​ចិត្ដ​បរិសុទ្ធ​ ចំណេះ​ដឹង​ សេចក្ដី​អត់ធ្មត់​ សេចក្ដី​សប្បុរស​ ព្រះវិញ្ញាណ​បរិសុទ្ធ​ សេចក្ដី​ស្រឡាញ់​ឥត​ពុតត្បុត​

7 និង​ដោយ​ព្រះបន្ទូល​នៃ​សេចក្ដី​ពិត​ ដោយ​អំណាច​អស្ចារ្យ​របស់​ព្រះជាម្ចាស់​តាមរយៈ​គ្រឿង​សឹក​នៃ​សេចក្ដី​សុចរិត​ដែល​កាន់​នៅ​ដៃ​ស្ដាំ​ និង​នៅ​ដៃ​ឆ្វេង​

8 ទាំង​មាន​កិត្តិយស​ ​ឬ​អាប់យស​ ទាំង​មាន​ការ​បង្អាប់​បង្អោន​ ឬ​ការ​សរសើរ​ ហើយ​ត្រូវ​គេ​ចាត់​ទុក​ជា​ជន​បោកប្រាស់​ ប៉ុន្ដែ​តាម​ពិត​ទៀង​ត្រង់​ទេ​

9 ជា​អ្នក​គ្មាន​គេ​ស្គាល់​ ប៉ុន្ដែ​មាន​គេ​ស្គាល់​ច្បាស់​ ជា​អ្នក​ជិត​ស្លាប់​ ប៉ុន្ដែ​យើង​នៅរស់​ ជា​អ្នក​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ ប៉ុន្ដែ​មិន​ត្រូវ​បាន​សម្លាប់​ឡើយ​