1 នៅយប់នោះ ព្រះរាជាផ្ទំមិនលក់ ស្ដេចបញ្ជា ឲ្យគេយកសៀវភៅ ដែលមានកត់ត្រាព្រឹត្តិការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិសាស្ត្រ ហើយគេក៏អានថ្វាយស្ដេច។
2 គេអានត្រង់កន្លែងលោកម៉ាដេកាយវែកមុខមហាតលិកពីររូប ជាអ្នកយាមទ្វារបន្ទប់របស់ស្ដេច គឺលោកប៊ីគថាន និងលោកថេរែស ដែលប៉ុនប៉ងធ្វើគុតព្រះចៅអហាស៊ូរុស។
3 ព្រះរាជាក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេកាយឬទេ?»។ ពួកមន្ត្រីទូលស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។
4 ព្រះរាជាមានរាជឱង្ការសួរថា៖ «នរណាដើរនៅក្នុងសាលរាជដំណាក់?»។ ពេលនោះ លោកហាម៉ានចូលមកដល់សាលខាងក្រៅដំណាក់របស់ព្រះរាជា ដើម្បីទូលសូមស្ដេចព្យួរ-ក លោកម៉ាដេកាយ នៅលើបង្គោលដែលលោកបានដំឡើង។
5 ពួករាជបម្រើទូលស្ដេចថា៖ «គឺលោកហាម៉ានឈរនៅក្នុងសាល»។ ព្រះរាជាមានរាជឱង្ការថា៖ «ឲ្យលោកចូលមកចុះ!»។