នាង​អេសធើរ 6:1-7 KHSV

1 នៅ​យប់​នោះ ព្រះ‌រាជា​ផ្ទំ​មិន​លក់ ស្ដេច​បញ្ជា ឲ្យ​គេ​យក​សៀវភៅ ដែល​មាន​កត់‌ត្រា​ព្រឹត្តិ‌ការណ៍​ផ្សេងៗ​មក គឺ​សៀវភៅ​ប្រវត្តិ‌សាស្ត្រ ហើយ​គេ​ក៏​អាន​ថ្វាយ​ស្ដេច។

2 គេ​អាន​ត្រង់​កន្លែង​លោក​ម៉ាដេ‌កាយ​វែក​មុខ​មហា‌តលិក​ពីរ​រូប ជា​អ្នក​យាម​ទ្វារ​បន្ទប់​របស់​ស្ដេច គឺ​លោក​ប៊ីគ‌ថាន និង​លោក​ថេ‌រែស ដែល​ប៉ុន‌ប៉ង​ធ្វើ​គុត​ព្រះ‌ចៅ​អហា‌ស៊ូរុស។

3 ព្រះ‌រាជា​ក៏​សួរ​ថា៖ «តើ​គេ​បាន​លើក​កិត្តិយស និង​ដំ​ឡើង​បុណ្យ​ស័ក្ដិ ដើម្បី​សង​គុណ​លោក​ម៉ាដេ‌កាយ​ឬ​ទេ?»។ ពួក​មន្ត្រី​ទូល​ស្ដេច​ថា៖ «គ្មាន​ទាល់​តែ​សោះ ក្រាប​ទូល»។

4 ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «នរណា​ដើរ​នៅ​ក្នុង​សាល​រាជ​ដំណាក់?»។ ពេល​នោះ លោក​ហាម៉ាន​ចូល​មក​ដល់​សាល​ខាង​ក្រៅ​ដំណាក់​របស់​ព្រះ‌រាជា ដើម្បី​ទូល​សូម​ស្ដេច​ព្យួរ-ក លោក​ម៉ាដេ‌កាយ នៅ​លើ​បង្គោល​ដែល​លោក​បាន​ដំ​ឡើង។

5 ពួក​រាជ​បម្រើ​ទូល​ស្ដេច​ថា៖ «គឺ​លោក​ហាម៉ាន​ឈរ​នៅ​ក្នុង​សាល»។ ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ថា៖ «ឲ្យ​លោក​ចូល​មក​ចុះ!»។

6 លោក​ហាម៉ាន​ក៏​ចូល​មក ហើយ​ព្រះ‌រាជា​សួរ​លោក​ថា៖ «តើ​គួរ​ប្រព្រឹត្ត​ដូច​ម្ដេច ចំពោះ​អ្នក​ដែល​ស្ដេច​ចង់​ផ្ដល់​កិត្តិយស​ឲ្យ?»។ លោក​ហាម៉ាន​គិត​ក្នុង​ចិត្ត​ថា «ក្រៅ​ពី​ខ្ញុំ គ្មាន​នរណា​ផ្សេង​ទៀត ដែល​ស្ដេច​ចង់​ផ្ដល់​កិត្តិយស​ឲ្យ​នោះ​ឡើយ!»។

7 លោក​ហាម៉ាន​ក៏​ទូល​ស្ដេច​ថា៖ «អ្នក​ដែល​ព្រះ‌រាជា​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស​នោះ