មីកា 1:1-5 KHSV

1 នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​មក​កាន់​លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ា‌ស៊ីត តាម​រយៈ​និមិត្ត‌ហេតុ​អស្ចារ្យ​ស្ដី​អំពី​ក្រុង​សាម៉ារី និង​ក្រុង​យេរូ‌សាឡឹម ក្នុង​រជ្ជកាល​ព្រះ‌បាទ​យ៉ូថាម ព្រះ‌បាទ​អេហាស និង​ព្រះ‌បាទ​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា។

2 ជាតិ​សាសន៍​ទាំង​អស់​អើយ ចូរ​នាំ​គ្នា​ស្ដាប់!ផែនដី និង​អ្វីៗ​ដែល​រស់​នៅ​លើ​ផែនដី​អើយចូរ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់! ព្រះ‌ជា‌អម្ចាស់​ចោទ​ប្រកាន់​អ្នក​រាល់​គ្នាពី​ទី‌សក្ការៈ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។

3 ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់​ចុះ​មកព្រះ‌អង្គ​យាង​នៅ​តាម​ទី​ខ្ពស់​នៃ​ផែនដី។

4 ភ្នំ​ទាំង‌ឡាយ​ស្រុត​ចុះ​នៅ​ក្រោម​ព្រះ‌បាទាហើយ​ជ្រលង​ភ្នំ​ទាំង‌ឡាយ​ក៏​ត្រូវ​រលាយដូច​ក្រមួន​រលាយ​នៅ​មុខ​ភ្លើងឬ​ដូច​ទឹក​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ​ដែរ។

5 ហេតុ‌ការណ៍​ទាំង​នេះ​កើត​មានព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​លោក​យ៉ាកុបនិង​អំពើ​បាប​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។តើ​នរណា​នាំ​ឲ្យ​កូន​ចៅរបស់​លោក​យ៉ាកុប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?គឺ​ក្រុង​សាម៉ារី!តើ​នរណា​នាំ​ឲ្យ​យូដា​គោរពព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ទី​ខ្ពស់?គឺ​ក្រុង​យេរូ‌សាឡឹម!