មីកា 1:10-16 KHSV

10 កុំ​ប្រកាស​ដំណឹង​នេះ​នៅ​ក្រុង​កាថ​ឡើយហើយ​ក៏​កុំ​បង្ហូរ​ទឹក​ភ្នែក​ដែរ។កុំ​ដេក​ននៀល​លើ​ដី​នៅ​ក្រុង​បេត-‌លេ-‌អាប្រាឲ្យ​សោះ។

11 អ្នក​ស្រុក​សា‌ភៀរ​អើយចូរ​រត់​គេច​ខ្លួន​ទាំង​អាក្រាត និង​អាម៉ាស់​ទៅ!អ្នក​ក្រុង​សាណាន​មិន​ហ៊ាន​ចេញ​ពី​ទីក្រុង​ទេ។អ្នក​ក្រុង​បេត-‌អេត‌សែល​នាំ​គ្នា​កាន់​ទុក្ខពួក​គេ​មិន​អាច​ធ្វើ​ជា​បង្អែក​របស់អ្នក​រាល់​គ្នា​បាន​ទេ។

12 អ្នក​ក្រុង​ម៉ារ៉ូត​ភ័យ​ខ្លាច​បាត់​បង់​សុភមង្គលដ្បិត​ទុក្ខ​វេទនា​ដែល​ព្រះ‌អម្ចាស់​បញ្ជូន​មក​នោះមក​ដល់​មាត់​ទ្វារ​ក្រុង​យេរូ‌សាឡឹម​ហើយ។

13 អ្នក​ក្រុង​ឡាគីស​អើយ ចូរ​ទឹម​រទេះ​សេះ​ទៅ!អ្នក​បាន​នាំ​អាទិ៍​ប្រជា‌ជន​ក្រុង​ស៊ីយ៉ូនឲ្យ​ប្រព្រឹត្ត​អំពើ​បាបដ្បិត​អំពើ​ទុច្ចរិត​របស់​អ៊ីស្រា‌អែលចាប់​ផ្ដើម​ឡើង​នៅ​ក្នុង​ក្រុង​របស់​អ្នក។

14 ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ត្រូវ​បែក​ចេញ​ពីប្រជា‌ជន​នៅ​ក្រុង​ម៉ូរ៉ា‌ស៊ីត-‌កាថ។ចំណែក​ឯ​អ្នក​ក្រុង​អាក់‌ស៊ីប​វិញគេ​នឹង​ធ្វើ​ឲ្យ​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ខក​ចិត្ត។

15 អ្នក​ស្រុក​ម៉ារី‌សា​អើយព្រះ‌អម្ចាស់​នឹង​នាំ​សត្រូវ​មក​ឈ្លាន‌ពាន​អ្នកមេ​ដឹក​នាំ​ដ៏​រុងរឿង​របស់​អ៊ីស្រា‌អែលនឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូ‌ឡាំ។

16 អ្នក​ក្រុង​យេរូ‌សាឡឹម​អើយចូរ​កោរ​សក់ យំ​សោក​ស្រណោះ​កូន​ប្រុសៗដ៏​ជា​ទី​ស្រឡាញ់​របស់​អ្នកចូរ​ទុក​ក្បាល​ឲ្យ​នៅ​ត្រងោល​ដូច​ក្បាល​ត្មាតដ្បិត​កូន​ប្រុសៗ​របស់​អ្នក​ត្រូវ​ខ្មាំង​កៀរ​យកទៅ​ជា​ឈ្លើយ​ឆ្ងាយ​ពី​អ្នក​ហើយ!។