មីកា 1:3-9 KHSV

3 ព្រះ‌អម្ចាស់​យាង​ចេញ​ពី​ព្រះ‌ដំណាក់​ចុះ​មកព្រះ‌អង្គ​យាង​នៅ​តាម​ទី​ខ្ពស់​នៃ​ផែនដី។

4 ភ្នំ​ទាំង‌ឡាយ​ស្រុត​ចុះ​នៅ​ក្រោម​ព្រះ‌បាទាហើយ​ជ្រលង​ភ្នំ​ទាំង‌ឡាយ​ក៏​ត្រូវ​រលាយដូច​ក្រមួន​រលាយ​នៅ​មុខ​ភ្លើងឬ​ដូច​ទឹក​ហូរ​ចុះ​តាម​ជម្រាល​ភ្នំ​ដែរ។

5 ហេតុ‌ការណ៍​ទាំង​នេះ​កើត​មានព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពូជ‌ពង្ស​លោក​យ៉ាកុបនិង​អំពើ​បាប​របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។តើ​នរណា​នាំ​ឲ្យ​កូន​ចៅរបស់​លោក​យ៉ាកុប​ប្រព្រឹត្ត​អំពើ​ទុច្ចរិត?គឺ​ក្រុង​សាម៉ារី!តើ​នរណា​នាំ​ឲ្យ​យូដា​គោរពព្រះ​ក្លែង‌ក្លាយ​នៅ​តាម​ទី​ខ្ពស់?គឺ​ក្រុង​យេរូ‌សាឡឹម!

6 យើង​នឹង​ធ្វើ​ឲ្យ​សាម៉ារី​ក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋជា​ចម្ការ​មួយ​ដែល​គេ​ដាំ​ទំពាំង‌បាយជូរយើង​នឹង​រុញ​គំនរ​ឥដ្ឋ​របស់​ក្រុង​នេះទម្លាក់​ទៅ​ក្នុង​ជ្រោះហើយ​បំផ្លាញ​ទីក្រុង​ឲ្យ​នៅ​សល់​តែ​គ្រឹះ។

7 រូប​បដិមា​ទាំង​ប៉ុន្មាន​នឹង​ត្រូវ​បាក់​បែកគ្រឿង​សក្ការៈ​បូជា​ទាំង​ប៉ុន្មាន​ដែល​គេ​យកមក​សែន​រូប​ទាំង​នោះ នឹង​ត្រូវ​ដុត​ក្នុង​ភ្លើង។យើង​នឹង​កម្ទេច​ព្រះ​ក្លែង‌ក្លាយ​ទាំង​អស់រូប​ព្រះ​ទាំង​នោះ​ជា​ផល​នៃ​អំពើ​ពេស្យា‌ចារដូច្នេះ គេ​នឹង​យក​រូប​ទាំង​នោះ​ទៅ​បង់​ថ្លៃស្រី​ពេស្យា។

8 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យំ​សោក​សង្រេងខ្ញុំ​ដើរ​ជើង​ទទេ និង​ខ្លួន​ទទេខ្ញុំ​ស្រែក​លូ​ដូច​ឆ្កែ​ចចក ហើយ​ថ្ងូរ​ដូច​ព្រាប

9 ដ្បិត​ដំបៅ​របស់​សាម៉ារី​មិន​អាច​មើល​ជា​បាន​ទេដំបៅ​នេះ​ស៊ី​រហូត​ដល់​ស្រុក​យូដានិង​ដល់​ទ្វារ​ក្រុង​យេរូ‌សាឡឹមជា​ទី​លំ‌នៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។