មីកា 2:4-10 KHSV

4 នៅ​ថ្ងៃ​នោះ មនុស្ស‌ម្នា​នឹង​យក​រឿង​របស់​អ្នកទៅ​សើច​លេងហើយ​ចង​ក្រង​បទ​សម្រាប់​ស្មូត្រ​រៀប​រាប់​ថា:“ពួក​យើង​បាត់​បង់​អ្វីៗ​ទាំង​អស់!ខ្មាំង​លេប​ទឹក​ដី​ដែល​ជា​មត៌ក​របស់​ពួក​យើង!បច្ចា‌មិត្ត​ដេញ​ពួក​យើង​ចេញ​ពី​ស្រុករួច​យក​ទឹក​ដី​ចែក​គ្នា!”»។

5 ហេតុ​នេះ ពេល​ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់បែង​ចែក​ដី​គ្នាគ្មាន​នរណា​ម្នាក់​វាស់​ដី​ចែក​ឲ្យ​អ្នក​ឡើយ។

6 មាន​អ្នក​ខ្លះ​ពោល​ថា:“កុំ​ចេះ​តែ​និយាយ​ព្រោក‌ប្រាជ្ញ​បែប​នេះ!កុំ​ពោល​ថា ពួក​យើង​គេច​មិន​ផុត​ពីភាព​អាម៉ាស់​នោះ​ឡើយ!

7 តើ​កូន​ចៅ​លោក​យ៉ាកុប​ត្រូវ​បណ្ដាសា​ឬ?តើ​អ្នក​ស្មាន​ថា ព្រះ‌អម្ចាស់​គ្មាន​ខន្តី​ឬ?ព្រះ‌អង្គ​មិន​ប្រព្រឹត្ត​របៀប​នេះ​ទេ!”។ខ្ញុំ​និយាយ​តែ​ពាក្យ​ល្អចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទៀង​ត្រង់។

8 «កន្លង​ទៅ​នេះ អ្នក​រាល់​គ្នា​តាំង​ខ្លួន​ជា​សត្រូវនឹង​ប្រជា‌រាស្ត្រ​របស់​យើងអ្នក​រាល់​គ្នា​យក​អាវ​ធំ​ចេញ​ពី​អស់​អ្នក​ដែលត្រឡប់​មក​ពី​សមរ‌ភូមិ​យ៉ាង​សុខ​ស្រួល។

9 អ្នក​រាល់​គ្នា​ដេញ​ស្ត្រីៗ​របស់​ប្រជា‌រាស្ត្រ​យើងចេញ​ពី​ផ្ទះ​ដែល​នាង​ស្រឡាញ់។រីឯ​កិត្តិយស​ដែល​យើង​បាន​ប្រគល់​ឲ្យកូនៗ​របស់​នាង ក៏​អ្នក​រាល់​គ្នា​ដក​ចេញ​ពី​ពួក​គេរហូត​ត​ទៅ​ដែរ។

10 ចូរ​ក្រោក​ឡើង នាំ​គ្នា​ដើរ​ចេញ​ទៅ!ដ្បិត​ស្រុក​នេះ​មិន​មែន​ជា​កន្លែង​សម្រាក​ទៀត​ទេ!អំពើ​សៅហ្មង​របស់​អ្នក​រាល់​គ្នា​បាន​បង្ក​ឲ្យកើត​មហន្ត‌រាយ​យ៉ាង​ខ្លោច‌ផ្សា។