មីកា 3:1-5 KHSV

1 ពួក​មេ​ដឹក​នាំ​កូន​ចៅ​លោក​យ៉ាកុបនិង​ពួក​អ្នក​គ្រប់‌គ្រង​លើពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ សូម​ស្ដាប់​ពាក្យ​ខ្ញុំ!អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ច្បាប់។

2 ប៉ុន្តែ អ្នក​រាល់​គ្នា​បែរ​ជា​ស្អប់​អំពើ​ល្អហើយ​ចូល​ចិត្ត​អំពើ​អាក្រក់​ទៅ​វិញ។អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​ប្រជា‌ជនរហូត​ដល់​បក​ស្បែក​គេហើយ​ពន្លះ​សាច់​គេ​រហូត​ដល់​ឆ្អឹង។

3 អ្នក​រាល់​គ្នា​ស៊ី​សាច់​ប្រជា‌ជន​របស់​ខ្ញុំអ្នក​រាល់​គ្នា​បក​ស្បែក​គេ បំបាក់​ឆ្អឹង​គេហើយ​កាប់​គេ​ជា​ដុំៗ ដូច​សាច់​នៅ​ក្នុង​ថ្លាង។

4 អ្នក​រាល់​គ្នា​ស្រែក​អង្វរ​ព្រះ‌អម្ចាស់តែ​ព្រះ‌អង្គ​មិន​ឆ្លើយ​តប​មក​វិញ​ឡើយពេល​នោះ ព្រះ‌អង្គ​គេច​ព្រះ‌ភ័ក្ត្រ​ពី​អ្នក​រាល់​គ្នាដ្បិត​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។

5 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ស្ដី​អំពី​ពួក​ព្យាការីដែល​នាំ​ប្រជា‌ជន​របស់​ខ្ញុំ​ឲ្យ​វង្វេង។បើ​ប្រជា‌ជន​ឲ្យ​ពួក​គេ​បរិភោគ​ឆ្អែតពួក​គេ​ទាយ​ថា មាន​សេចក្ដី​សុខ‌សាន្តតែ​បើ​ប្រជា‌ជន​មិន​ឲ្យ​អ្វី​បរិភោគ​ទេពួក​គេ​ទាយ​ថា មាន​កើត​សង្គ្រាម។