3 អ្នករាល់គ្នាស៊ីសាច់ប្រជាជនរបស់ខ្ញុំអ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។
4 អ្នករាល់គ្នាស្រែកអង្វរព្រះអម្ចាស់តែព្រះអង្គមិនឆ្លើយតបមកវិញឡើយពេលនោះ ព្រះអង្គគេចព្រះភ័ក្ត្រពីអ្នករាល់គ្នាដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។
5 ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីពួកព្យាការីដែលនាំប្រជាជនរបស់ខ្ញុំឲ្យវង្វេង។បើប្រជាជនឲ្យពួកគេបរិភោគឆ្អែតពួកគេទាយថា មានសេចក្ដីសុខសាន្តតែបើប្រជាជនមិនឲ្យអ្វីបរិភោគទេពួកគេទាយថា មានកើតសង្គ្រាម។
6 ហេតុនេះ អ្នករាល់គ្នានឹងលែងឃើញនិមិត្តហេតុអស្ចារ្យទៀតហើយផ្ទុយទៅវិញ មានតែយប់ងងឹតអ្នករាល់គ្នានឹងលែងទស្សន៍ទាយទៀតហើយផ្ទុយទៅវិញ មានតែភាពអន្ធការភាពងងឹតសូន្យសុងនឹងគ្របពីលើព្យាការីទាំងនោះ ដូចព្រះអាទិត្យលិចបាត់។
7 ពួកគ្រូទាយនឹងត្រូវបាក់មុខពួកហោរានឹងត្រូវអាម៉ាស់ពួកគេនឹងយកដៃបាំងមុខដ្បិតព្រះជាម្ចាស់មិនអើពើនឹងពួកគេឡើយ។
8 ចំណែកឯខ្ញុំវិញ ខ្ញុំពោរពេញដោយកម្លាំងមកពីព្រះវិញ្ញាណរបស់ព្រះអម្ចាស់។ព្រះអង្គប្រទានឲ្យខ្ញុំស្គាល់យុត្តិធម៌និងមានចិត្តក្លាហានដើម្បីប្រាប់ពូជពង្សលោកយ៉ាកុបឲ្យស្គាល់អំពើទុច្ចរិតរបស់ខ្លួនហើយប្រាប់ប្រជាជនអ៊ីស្រាអែលឲ្យស្គាល់អំពើបាបរបស់ខ្លួន។
9 នាម៉ឺនមន្ត្រីនៃកូនចៅលោកយ៉ាកុបមេដឹកនាំនៃកូនចៅលោកអ៊ីស្រាអែលអើយសូមនាំគ្នាស្ដាប់!អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចច្បាប់។