7 ពួកគ្រូទាយនឹងត្រូវបាក់មុខពួកហោរានឹងត្រូវអាម៉ាស់ពួកគេនឹងយកដៃបាំងមុខដ្បិតព្រះជាម្ចាស់មិនអើពើនឹងពួកគេឡើយ។
8 ចំណែកឯខ្ញុំវិញ ខ្ញុំពោរពេញដោយកម្លាំងមកពីព្រះវិញ្ញាណរបស់ព្រះអម្ចាស់។ព្រះអង្គប្រទានឲ្យខ្ញុំស្គាល់យុត្តិធម៌និងមានចិត្តក្លាហានដើម្បីប្រាប់ពូជពង្សលោកយ៉ាកុបឲ្យស្គាល់អំពើទុច្ចរិតរបស់ខ្លួនហើយប្រាប់ប្រជាជនអ៊ីស្រាអែលឲ្យស្គាល់អំពើបាបរបស់ខ្លួន។
9 នាម៉ឺនមន្ត្រីនៃកូនចៅលោកយ៉ាកុបមេដឹកនាំនៃកូនចៅលោកអ៊ីស្រាអែលអើយសូមនាំគ្នាស្ដាប់!អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចច្បាប់។
10 អស់លោកសង់ក្រុងស៊ីយ៉ូន ដោយបង្ហូរឈាមគេហើយសង់ក្រុងយេរូសាឡឹមដោយជិះជាន់សង្កត់សង្កិនគេ។
11 ចៅក្រមកាត់ក្ដី ដោយចង់បានសំណូកបូជាចារ្យ*បង្រៀនវិន័យ* ដោយចង់បានកំរៃព្យាការីទស្សន៍ទាយ ដោយចង់បានប្រាក់។ពួកគេយកព្រះនាមព្រះអម្ចាស់មកប្រើទាំងពោលថា: “ព្រះអម្ចាស់គង់នៅជាមួយយើងមហន្តរាយមិនកើតមានដល់ពួកយើងទេ”។
12 ហេតុនេះ ព្រោះតែអ្នករាល់គ្នាខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជាគំនរបាក់បែករីឯភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។