មីកា 3:8-12 KHSV

8 ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​ពោរ‌ពេញ​ដោយ​កម្លាំងមក​ពី​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អម្ចាស់។ព្រះ‌អង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ស្គាល់​យុត្តិធម៌និង​មាន​ចិត្ត​ក្លា‌ហានដើម្បី​ប្រាប់​ពូជ‌ពង្ស​លោក​យ៉ាកុបឲ្យ​ស្គាល់​អំពើ​ទុច្ចរិត​របស់​ខ្លួនហើយ​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែលឲ្យ​ស្គាល់​អំពើ​បាប​របស់​ខ្លួន។

9 នាម៉ឺន​មន្ត្រី​នៃ​កូន​ចៅ​លោក​យ៉ាកុបមេ​ដឹក​នាំ​នៃ​កូន​ចៅ​លោក​អ៊ីស្រា‌អែល​អើយសូម​នាំ​គ្នា​ស្ដាប់!អស់​លោក​ស្អប់​យុត្តិធម៌ ហើយ​បង្ខូច​ច្បាប់។

10 អស់​លោក​សង់​ក្រុង​ស៊ីយ៉ូន ដោយ​បង្ហូរ​ឈាម​គេហើយ​សង់​ក្រុង​យេរូ‌សាឡឹមដោយ​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ។

11 ចៅ‌ក្រម​កាត់​ក្ដី ដោយ​ចង់​បាន​សំណូកបូជា‌ចារ្យ*​បង្រៀន​វិន័យ* ដោយ​ចង់​បាន​កំរៃព្យាការី​ទស្សន៍‌ទាយ ដោយ​ចង់​បាន​ប្រាក់។ពួក​គេ​យក​ព្រះ‌នាម​ព្រះ‌អម្ចាស់​មក​ប្រើទាំង​ពោល​ថា: “ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​យើងមហន្ត‌រាយ​មិន​កើត​មាន​ដល់​ពួក​យើង​ទេ”។

12 ហេតុ​នេះ ព្រោះ​តែ​អ្នក​រាល់​គ្នាខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជាគំនរ​បាក់​បែករីឯ​ភ្នំ​ដែល​មាន​ព្រះ‌វិហារ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។