1 ថ្ងៃក្រោយ ព្រះអម្ចាស់នឹងលើកភ្នំដែលមានព្រះដំណាក់របស់ព្រះអង្គដាក់នៅលើកំពូលភ្នំទាំងឡាយដើម្បីឲ្យភ្នំនោះបានខ្ពស់ជាងគេហើយប្រជាជាតិទាំងប៉ុន្មាននឹងនាំគ្នាឡើងទៅជាហូរហែ។
2 ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះទាំងពោលថា «ចូរនាំគ្នាមក!យើងឡើងលើភ្នំរបស់ព្រះអម្ចាស់យើងឡើងទៅព្រះដំណាក់នៃព្រះរបស់លោកយ៉ាកុប។ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គហើយយើងនឹងដើរតាមមាគ៌ានេះ»ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូនហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
3 ព្រះអង្គនឹងធ្វើជាចៅក្រមរវាងជាតិសាសន៍ដ៏ច្រើនព្រះអង្គនឹងសម្រុះសម្រួលប្រជាជាតិដ៏ខ្លាំងពូកែដែលនៅឆ្ងាយៗ ឲ្យឈប់ទាស់ទែងគ្នា។ពេលនោះ ពួកគេនឹងយកដាវរបស់ខ្លួនមកដំធ្វើជាផាលនង្គ័លហើយយកលំពែងដំធ្វើជាកណ្ដៀវវិញ។ប្រជាជាតិមួយឈប់ច្បាំងនឹងប្រជាជាតិមួយទៀតហើយគេក៏លែងហ្វឹកហាត់ធ្វើសង្គ្រាមដែរ។
4 មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់ដើមទំពាំងបាយជូរនិងដើមឧទុម្ពររបស់គេរៀងៗខ្លួន។គ្មាននរណាមករំខានពួកគេឡើយដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។