4 មនុស្សម្នានឹងរស់នៅយ៉ាងសុខសាន្តក្រោមម្លប់ដើមទំពាំងបាយជូរនិងដើមឧទុម្ពររបស់គេរៀងៗខ្លួន។គ្មាននរណាមករំខានពួកគេឡើយដ្បិតព្រះអម្ចាស់មានព្រះបន្ទូលដូច្នេះ។
5 ជាតិសាសន៍ទាំងប៉ុន្មាននាំគ្នាដើរតាមព្រះរបស់គេរៀងៗខ្លួនរីឯពួកយើងវិញ យើងនាំគ្នាដើរតាមព្រះអម្ចាស់ជាព្រះរបស់យើងជានិច្ច រហូតតរៀងទៅ។
6 «នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួសដែលដើរពុំរួចយើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែលយើងបានធ្វើទោស»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7 «យើងនឹងឲ្យអ្នករបួសដើរពុំរួចក្លាយទៅជាប្រជាជនដែលនៅសេសសល់ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។យើងជាព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេនៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។
8 រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយអ្នកប្រៀបដូចជាប៉មចាំយាមនិងជាបន្ទាយដ៏រឹងមាំអ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើមយេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។
9 ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរហេតុអ្វីបានជាអ្នកឈឺចុកចាប់ដូចស្ត្រីសម្រាលកូនដូច្នេះ?តើអ្នកគ្មានស្ដេចទេឬ?តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ?
10 ក្រុងស៊ីយ៉ូនអើយចូរឈឺចាប់ និងស្រែកថ្ងូរដូចស្ត្រីសម្រាលកូនទៅ!ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុងទៅរស់នៅតាមស្រែចម្ការអ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នកព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។