6 «នៅថ្ងៃនោះ យើងនឹងយកអាសាអ្នករបួសដែលដើរពុំរួចយើងនឹងប្រមូលផ្ដុំអ្នកខ្ចាត់ខ្ចាយក្នុងគ្រាដែលយើងបានធ្វើទោស»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7 «យើងនឹងឲ្យអ្នករបួសដើរពុំរួចក្លាយទៅជាប្រជាជនដែលនៅសេសសល់ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។យើងជាព្រះអម្ចាស់ នឹងគ្រងរាជ្យលើពួកគេនៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។
8 រីឯអ្នកវិញ ក្រុងស៊ីយ៉ូនអើយអ្នកប្រៀបដូចជាប៉មចាំយាមនិងជាបន្ទាយដ៏រឹងមាំអ្នកនឹងទទួលអំណាចគ្រប់គ្រងដូចពីដើមយេរូសាឡឹមនឹងធ្វើជារាជធានីសាជាថ្មី»។
9 ឥឡូវនេះ ហេតុអ្វីបានជាអ្នកស្រែកថ្ងូរហេតុអ្វីបានជាអ្នកឈឺចុកចាប់ដូចស្ត្រីសម្រាលកូនដូច្នេះ?តើអ្នកគ្មានស្ដេចទេឬ?តើទីប្រឹក្សារបស់អ្នកទៅណាបាត់អស់ហើយ?
10 ក្រុងស៊ីយ៉ូនអើយចូរឈឺចាប់ និងស្រែកថ្ងូរដូចស្ត្រីសម្រាលកូនទៅ!ដ្បិតឥឡូវនេះ អ្នកត្រូវចាកចេញពីទីក្រុងទៅរស់នៅតាមស្រែចម្ការអ្នកនឹងទៅរហូតដល់ស្រុកបាប៊ីឡូន។នៅទីនេះ ព្រះអម្ចាស់នឹងរំដោះអ្នកព្រះអង្គនឹងលោះអ្នកពីកណ្ដាប់ដៃរបស់ខ្មាំង។
11 ឥឡូវនេះ ប្រជាជាតិជាច្រើនលើកគ្នាមកវាយប្រហារអ្នក ទាំងបន់ថា:“សូមឲ្យក្រុងស៊ីយ៉ូនបាត់បង់កិត្តិយសដើម្បីឲ្យយើងឃើញក្រុងនេះអន្តរាយ!”។
12 ប៉ុន្តែ ពួកគេពុំស្គាល់ព្រះហឫទ័យរបស់ព្រះអម្ចាស់ទេហើយក៏ពុំយល់គម្រោងការរបស់ព្រះអង្គដែរព្រះអង្គប្រមូលពួកគេដូចប្រមូលកណ្ដាប់ស្រូវនៅក្នុងលានបោកបែន។