មីកា 5:1-4 KHSV

1 «បេថ្លេ‌ហិម​អេប្រាតា​អើយ!ក្នុង​ចំណោម​អំបូរ​ទាំង​ប៉ុន្មាននៅ​ស្រុក​យូដា អ្នក​តូច​ជាង​គេ​មែនតែ​មេ​ដឹក​នាំ​ដែល​ត្រូវ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែលក្នុង​នាម​យើង នឹង​កើត​ចេញ​មក​ពី​អ្នក។លោក​នោះ​មាន​ដើម​កំណើតតាំង​ពី​បុរាណ‌កាល​ដ៏​យូរ‌លង់»។

2 ព្រះ‌ជាម្ចាស់​នឹង​បោះ​បង់​ចោលប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​រយៈ​សិនរហូត​ដល់​ពេល​ដែល​ស្ត្រី​ជា​មាតា​សម្រាល​បុត្រ។ពេល​នោះ បង‌ប្អូន​របស់​បុត្រដែល​នៅ​សេស‌សល់ នឹង​វិល​មក​ជួប‌ជុំ​គ្នាជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល​វិញ។

3 ស្ដេច​នោះ​នឹង​ក្រោក​ឡើងហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែលដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​លោក។អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្តដ្បិត​ចាប់​ពី​ពេល​នេះ​ទៅស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដមរហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

4 ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត!ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មកវាយ​លុក​ស្រុក​យើងហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើងពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។