2 ព្រះជាម្ចាស់នឹងបោះបង់ចោលប្រជាជនអ៊ីស្រាអែលមួយរយៈសិនរហូតដល់ពេលដែលស្ត្រីជាមាតាសម្រាលបុត្រ។ពេលនោះ បងប្អូនរបស់បុត្រដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នាជាមួយកូនចៅអ៊ីស្រាអែលវិញ។
3 ស្ដេចនោះនឹងក្រោកឡើងហើយដឹកនាំជនជាតិអ៊ីស្រាអែលដោយព្រះចេស្ដារបស់ព្រះអម្ចាស់និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះអម្ចាស់ជាព្រះរបស់លោក។អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្តដ្បិតចាប់ពីពេលនេះទៅស្ដេចនោះមានអំណាចឧត្ដុង្គឧត្ដមរហូតដល់ទីដាច់ស្រយាលនៃផែនដី។
4 ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត!ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមកវាយលុកស្រុកយើងហើយវាយចូលដល់កំពែងក្រុងរបស់យើងពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ឲ្យទៅតយុទ្ធនឹងពួកគេ។
5 មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើងដើម្បីឈ្លានពានទឹកដីរបស់យើងស្ដេចនោះនឹងដោះលែងយើងឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ។
6 កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើនដូចជាទឹកសន្សើមមកពីព្រះអម្ចាស់និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅដោយឥតត្រូវការមនុស្សជួយឡើយ។
7 កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើនដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃនិងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។ពេលសិង្ហដើរកាត់ វាជាន់កម្ទេច និងហែកស៊ីដោយឥតមាននរណាម្នាក់អាចរំដោះឲ្យរួចបានឡើយ។
8 ចូរវាយប្រហារបច្ចាមិត្តរបស់អ្នកចូរកម្ទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!