មីកា 5:3-9 KHSV

3 ស្ដេច​នោះ​នឹង​ក្រោក​ឡើងហើយ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែលដោយ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អម្ចាស់និង​ភាព​ថ្កុំ‌ថ្កើង​នៃ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​លោក។អ៊ីស្រា‌អែល​នឹង​រស់​នៅ​ដោយ​សុខ‌សាន្តដ្បិត​ចាប់​ពី​ពេល​នេះ​ទៅស្ដេច​នោះ​មាន​អំណាច​ឧត្ដុង្គ‌ឧត្ដមរហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។

4 ស្ដេច​នោះ​ហើយ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត!ប្រសិន​បើ​ជន‌ជាតិ​អាស្ស៊ីរី​លើក​ទ័ព​មកវាយ​លុក​ស្រុក​យើងហើយ​វាយ​ចូល​ដល់​កំពែង​ក្រុង​របស់​យើងពួក​យើង​នឹង​ចាត់​មេ​ដឹក​នាំ​ប្រាំ‌ពីរ ប្រាំ​បី​នាក់ឲ្យ​ទៅ​តយុទ្ធ​នឹង​ពួក​គេ។

5 មេ​ដឹក​នាំ​ទាំង​នោះ​នឹង​ប្រើ​អាវុធ​ត្រួត‌ត្រា​លើស្រុក​អាស្ស៊ីរី និង​ស្រុក​របស់​នីមរ៉ូដ។ពេល​ជន‌ជាតិ​អាស្ស៊ីរី​ចូល​មក​ដល់​ស្រុក​យើងដើម្បី​ឈ្លាន‌ពាន​ទឹក​ដី​របស់​យើងស្ដេច​នោះ​នឹង​ដោះ​លែង​យើង​ឲ្យ​រួច​ពីកណ្ដាប់​ដៃ​របស់​ពួក​គេ។

6 កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់នឹង​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើនដូច​ជា​ទឹក​សន្សើម​មក​ពី​ព្រះ‌អម្ចាស់និង​ដូច​ទឹក​ភ្លៀង​ស្រោច​ស្រព​លើ​ស្មៅដោយ​ឥត​ត្រូវ​ការ​មនុស្ស​ជួយ​ឡើយ។

7 កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើនដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃនិង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កម្ទេច និង​ហែក​ស៊ីដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះឲ្យ​រួច​បាន​ឡើយ។

8 ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នកចូរ​កម្ទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!

9 នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ហូត​សេះ​របស់​អ្នកយើង​នឹង​កម្ទេច​រទេះ​ចំបាំង​របស់​អ្នក- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។