5 មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើងដើម្បីឈ្លានពានទឹកដីរបស់យើងស្ដេចនោះនឹងដោះលែងយើងឲ្យរួចពីកណ្ដាប់ដៃរបស់ពួកគេ។
6 កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើនដូចជាទឹកសន្សើមមកពីព្រះអម្ចាស់និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅដោយឥតត្រូវការមនុស្សជួយឡើយ។
7 កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើនដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃនិងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។ពេលសិង្ហដើរកាត់ វាជាន់កម្ទេច និងហែកស៊ីដោយឥតមាននរណាម្នាក់អាចរំដោះឲ្យរួចបានឡើយ។
8 ចូរវាយប្រហារបច្ចាមិត្តរបស់អ្នកចូរកម្ទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ!
9 នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នកយើងនឹងកម្ទេចរទេះចំបាំងរបស់អ្នក- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10 «យើងនឹងដកក្រុងទាំងឡាយពីស្រុករបស់អ្នកយើងនឹងផ្ដួលរំលំកំពែងដ៏រឹងមាំទាំងប៉ុន្មានរបស់អ្នក។
11 យើងនឹងដកមន្តអាគមគាថាចេញពីដៃរបស់អ្នកហើយអ្នកនឹងលែងមានគ្រូធ្មប់ទៀតដែរ។