មីកា 5:7-13 KHSV

7 កូន​ចៅ​របស់​លោក​យ៉ាកុប​ដែល​នៅ​សេស‌សល់នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើនដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃនិង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កម្ទេច និង​ហែក​ស៊ីដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះឲ្យ​រួច​បាន​ឡើយ។

8 ចូរ​វាយ​ប្រហារ​បច្ចា‌មិត្ត​របស់​អ្នកចូរ​កម្ទេច​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ទៅ!

9 នៅ​ថ្ងៃ​នោះ យើង​នឹង​ដក​ហូត​សេះ​របស់​អ្នកយើង​នឹង​កម្ទេច​រទេះ​ចំបាំង​របស់​អ្នក- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10 «យើង​នឹង​ដក​ក្រុង​ទាំង‌ឡាយ​ពី​ស្រុក​របស់​អ្នកយើង​នឹង​ផ្ដួល​រំលំ​កំពែង​ដ៏​រឹង‌មាំទាំង​ប៉ុន្មាន​របស់​អ្នក។

11 យើង​នឹង​ដក​មន្ត‌អាគម​គាថា​ចេញ​ពី​ដៃ​របស់​អ្នកហើយ​អ្នក​នឹង​លែង​មាន​គ្រូ​ធ្មប់​ទៀត​ដែរ។

12 យើង​នឹង​ដក​ព្រះ​ក្លែង‌ក្លាយនិង​រូប​បដិមា​ចេញ​ពី​ចំណោម​អ្នកហើយ​អ្នក​នឹង​លែង​ថ្វាយ‌បង្គំ​រូបដែល​ជា​ស្នា‌ដៃ​របស់​អ្នក​ទៀត​ហើយ។

13 យើង​នឹង​រំលំ​បង្គោល​ព្រះ‌អាសេ‌រ៉ា​ចេញ​ពី​អ្នកយើង​នឹង​កម្ទេច​ក្រុង​របស់​អ្នក។