មីកា 6:1-5 KHSV

1 ចូរ​នាំ​គ្នា​យក​ចិត្ត​ទុក​ដាក់​ស្ដាប់ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល!ចូរ​ក្រោក​ឡើង! នាំ​ពាក្យ​បណ្ដឹង​ទៅ​ប្រាប់ឲ្យ​ភ្នំ​ធំៗ និង​ភ្នំ​តូចៗ ដឹង​ឮ​ផង!

2 ភ្នំ​ធំ​ទាំង‌ឡាយ​អើយចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​របស់​ព្រះ‌អម្ចាស់!គ្រឹះ​នៃ​ផែនដី​ដែល​មិន​ចេះ​រង្គើ​អើយ!ចូរ​ស្ដាប់​ពាក្យ​បណ្ដឹង​ដែល​ព្រះ‌អម្ចាស់ចោទ​ប្រកាន់​អ៊ីស្រា‌អែលជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ៖

3 «ប្រជា‌រាស្ត្រ​យើង​អើយ!តើ​យើង​បាន​ធ្វើ​អ្វី​ខ្លះ​ដល់​អ្នក?តើ​យើង​បាន​ធ្វើ​អ្វី​ឲ្យ​អ្នក​ធុញ‌ទ្រាន់?ចូរ​ឆ្លើយ​មក​យើង​មើល៍!

4 តើ​មក​ពី​យើង​បាន​នាំ​អ្នក​ចេញ​ពីស្រុក​អេស៊ីប​ឬ?តើ​មក​ពី​យើង​បាន​លោះ​អ្នកឲ្យ​រួច​ពី​ទាស‌ភាព​ឬ?តើ​មក​ពី​យើង​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាមឲ្យ​នាំ​មុខ​អ្នក​ឬ?

5 ប្រជា‌រាស្ត្រ​យើង​អើយចូរ​នឹក​ចាំ​អំពី​គម្រោង‌ការ​ដែល​បាឡាក់ជា​ស្ដេច​ស្រុក​ម៉ូអាប់ បម្រុង​ធ្វើ​ចំពោះ​អ្នក!ចូរ​នឹក​ចាំ​ពី​ស្ដេច​ដែល​បាឡាមជា​កូន​របស់​បេអ៊រ ឆ្លើយ​ទៅ​ស្ដេច​នោះ​វិញ!បន្ទាប់​មក យើង​បាន​នាំ​អ្នក​ពី​ស៊ីទីមរហូត​ដល់​គីល‌កាល់។អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​សុចរិត»។