មីកា 6:13-16 KHSV

13 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រហារ​ទីក្រុងរហូត​ដល់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចុក​ចាប់។ព្រោះ​តែ​អំពើ​បាប​របស់​អ្នកយើង​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​វិនាស។

14 អ្នក​បរិភោគ​តែ​ពុំ​ចេះ​ឆ្អែត​ទេអ្នក​នឹង​ជួប​ទុរ្ភិក្សអ្នក​ប្រមូល​ស្បៀង​អាហារ​ទុកតែ​ទុក​មិន​ចេះ​គង់។អ្វីៗ​ដែល​អ្នក​ប្រមូល​ទុកយើង​នឹង​ធ្វើ​ឲ្យ​វិនាស​ដោយ​សារ​សង្គ្រាម។

15 សាប​ព្រោះ តែ​ពុំ​អាច​ច្រូត​យក​ផល​បាន​ទេអ្នក​កិន​ផ្លែ​អូលីវ តែ​មិន​បាន​ប្រើ​ប្រេង​នេះអ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរតែ​មិន​បាន​ផឹក​ស្រា​នេះ​ទេ។

16 អ្នក​ធ្វើ​តាម​ច្បាប់​របស់​ស្ដេច​អ៊ុមរីនិង​ប្រព្រឹត្ត​តាម​អំពើ​ទាំង​ប៉ុន្មានដែល​រាជ‌វង្ស​ស្ដេច​អហាប់​ធ្លាប់​ប្រព្រឹត្តអ្នក​រស់​នៅ​តាម​ទម្លាប់​របស់​ពួក​គេ។ហេតុ​នេះ​ហើយ​បាន​ជា​យើង​ធ្វើ​ឲ្យ​អ្នក​ត្រូវ​តក់‌ស្លុតហើយ​អ្នក​ក្រុង​ត្រូវ​គេ​ប្រមាថ​មាក់‌ងាយ។អ្នក​រាល់​គ្នា​នឹង​រង​នូវ​ភាព​អាម៉ាស់​នៃ​ប្រជា‌ជនរបស់​យើង»។