4 តើមកពីយើងបាននាំអ្នកចេញពីស្រុកអេស៊ីបឬ?តើមកពីយើងបានលោះអ្នកឲ្យរួចពីទាសភាពឬ?តើមកពីយើងចាត់ម៉ូសេ អើរ៉ុន និងម៉ារាមឲ្យនាំមុខអ្នកឬ?
5 ប្រជារាស្ត្រយើងអើយចូរនឹកចាំអំពីគម្រោងការដែលបាឡាក់ជាស្ដេចស្រុកម៉ូអាប់ បម្រុងធ្វើចំពោះអ្នក!ចូរនឹកចាំពីស្ដេចដែលបាឡាមជាកូនរបស់បេអ៊រ ឆ្លើយទៅស្ដេចនោះវិញ!បន្ទាប់មក យើងបាននាំអ្នកពីស៊ីទីមរហូតដល់គីលកាល់។អ្នកនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់យើងប្រព្រឹត្តចំពោះអ្នកដោយសុចរិត»។
6 ពេលខ្ញុំចូលទៅគាល់ព្រះអម្ចាស់តើខ្ញុំត្រូវយកអ្វីទៅជាមួយ?ពេលខ្ញុំទៅក្រាបថ្វាយបង្គំព្រះដ៏ខ្ពង់ខ្ពស់បំផុតតើខ្ញុំត្រូវយកកូនគោអាយុមួយខួបមកថ្វាយជាតង្វាយដុតទាំងមូលឬ?
7 តើព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងទទួលចៀមឈ្មោលរាប់ពាន់ក្បាលឬប្រេងយ៉ាងច្រើនអនេកអនន្តឬ?តើខ្ញុំត្រូវបូជាកូនច្បងរបស់ខ្ញុំដើម្បីសុំព្រះអង្គលើកលែងទោសឬបូជាកូនចៅរបស់ខ្ញុំថ្វាយព្រះអង្គដើម្បីសុំរំដោះបាបឬ?
8 ឱមនុស្សអើយ គេបានប្រៀនប្រដៅអ្នកឲ្យស្គាល់ការណាដែលល្អនិងការណាដែលព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកធ្វើគឺអ្នកត្រូវប្រតិបត្តិតាមយុត្តិធម៌ស្រឡាញ់ភាពស្មោះត្រង់ហើយយកចិត្តទុកដាក់ដើរតាមមាគ៌ានៃព្រះរបស់អ្នក។
9 ព្រះអម្ចាស់បន្លឺព្រះសូរសៀងទៅកាន់អ្នកក្រុងព្រះអង្គនឹងសង្គ្រោះអស់អ្នកដែលកោតខ្លាចព្រះនាមរបស់ព្រះអង្គ។ព្រះអង្គមានព្រះបន្ទូលថា៖«អស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយចូរនាំគ្នាស្ដាប់!
10 បើក្នុងផ្ទះរបស់មនុស្សអាក្រក់នៅតែមានទ្រព្យដែលរកបានដោយទុច្ចរិតនិងមានថាំងរង្វាល់តូចជ្រុលដែលគួរឲ្យស្អប់ខ្ពើមដូច្នេះតើឲ្យយើងទ្រាំបានឬ?