មីកា 6:9-15 KHSV

9 ព្រះ‌អម្ចាស់​បន្លឺ​ព្រះ‌សូរសៀង​ទៅ​កាន់​អ្នក​ក្រុងព្រះ‌អង្គ​នឹង​សង្គ្រោះ​អស់​អ្នក​ដែល​កោត​ខ្លាចព្រះ‌នាម​របស់​ព្រះ‌អង្គ។ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖«អស់​អ្នក​ដែល​ជួប‌ជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​អើយចូរ​នាំ​គ្នា​ស្ដាប់!

10 បើ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់នៅ​តែ​មាន​ទ្រព្យ​ដែល​រក​បាន​ដោយ​ទុច្ចរិតនិង​មាន​ថាំង​រង្វាល់​តូច​ជ្រុលដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដូច្នេះតើ​ឲ្យ​យើង​ទ្រាំ​បាន​ឬ?

11 តើ​អ្នក​ស្មាន​ថា​យើង​អត់‌អោន​ឲ្យអ្នក​ប្រើ​ជញ្ជីង​មិន​ត្រឹម​ត្រូវនិង​អ្នក​បំបាត់​ភ្នែក​ជញ្ជីង​ឬ?

12 អ្នក​មាន​នៅ​ក្រុង​នេះ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅអ្នក​ក្រុង​នេះ​គិត​តែ​និយាយ​កុហកនិង​បោក​បញ្ឆោត​គ្នា។

13 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ប្រហារ​ទីក្រុងរហូត​ដល់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចុក​ចាប់។ព្រោះ​តែ​អំពើ​បាប​របស់​អ្នកយើង​នឹង​បំផ្លាញ​ក្រុង​នេះ​ឲ្យ​វិនាស។

14 អ្នក​បរិភោគ​តែ​ពុំ​ចេះ​ឆ្អែត​ទេអ្នក​នឹង​ជួប​ទុរ្ភិក្សអ្នក​ប្រមូល​ស្បៀង​អាហារ​ទុកតែ​ទុក​មិន​ចេះ​គង់។អ្វីៗ​ដែល​អ្នក​ប្រមូល​ទុកយើង​នឹង​ធ្វើ​ឲ្យ​វិនាស​ដោយ​សារ​សង្គ្រាម។

15 សាប​ព្រោះ តែ​ពុំ​អាច​ច្រូត​យក​ផល​បាន​ទេអ្នក​កិន​ផ្លែ​អូលីវ តែ​មិន​បាន​ប្រើ​ប្រេង​នេះអ្នក​ជាន់​ផ្លែ​ទំពាំង‌បាយជូរតែ​មិន​បាន​ផឹក​ស្រា​នេះ​ទេ។