មីកា 7:1-6 KHSV

1 ខ្ញុំ​មុខ​ជា​ត្រូវ​វេទនា​ហើយ!ដ្បិត​ខ្ញុំ​ប្រៀប​ដូច​ជា​អ្នក​ដែល​ទៅ​រកបេះ​ផ្លែ​ឈើ ក្រោយ​រដូវ​ផ្លែ​ឈើ​ទុំហើយ​ទៅ​រក​បេះ​ផ្លែ​ទំពាំង‌បាយជូរក្រោយ​រដូវ​ផ្លែ​ទំពាំង‌បាយជូរ​ទុំគឺ​គ្មាន​ផ្លែ​ទំពាំង‌បាយជូរ​សោះហើយ​សូម្បី​តែ​ឧទុម្ពរ*​មួយ​ផ្លែ​ដែល​ខ្ញុំ​ចូល​ចិត្តក៏​គ្មាន​ដែរ។

2 នៅ​ក្នុង​ស្រុក គ្មាន​សល់​មនុស្ស​ណា​ម្នាក់ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌ជាម្ចាស់ហើយ​ក៏​គ្មាន​សល់​មនុស្ស​សុចរិត​ដែរគឺ​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ពួន​ស្ទាក់ចាំ​ប្រហារ​ជីវិត​គ្នាម្នាក់ៗ​គិត​តែ​ពី​រក​ឧបាយ‌កល​ធ្វើ​បាបបង‌ប្អូន​របស់​ខ្លួន។

3 ពួក​គេ​ពូកែ​ប្រព្រឹត្ត​អំពើ​អាក្រក់​ណាស់ទាំង​មេ​ដឹក​នាំ ទាំង​ចៅ‌ក្រម នាំ​គ្នា​ស៊ី​សំណូក។អ្នក​ធំ​មាន​ចិត្ត​លោភ‌លន់ ហើយ​ឃុប‌ឃិត​គ្នាប្រព្រឹត្ត​តាម​បំណង​របស់​ខ្លួន។

4 ក្នុង​ចំណោម​ពួក​គេអ្នក​ដែល​ល្អ​ជាង​គេ​ប្រៀប​បាន​នឹង​ខ្ញែអ្នក​សុចរិត​ជាង​គេ​ប្រៀប​បាន​នឹង​គុម្ព​បន្លា។ប៉ុន្តែ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ដាក់​ទោស​ពួក​គេមក​ដល់​ហើយគឺ​ថ្ងៃ​ដែល​ពួក​ព្យាការី ជា​អ្នក​យាម‌ល្បាតបាន​ប្រកាស​ទុក។ឥឡូវ​នេះ​ពួក​គេ​ត្រូវ​អាម៉ាស់​មុខ​ហើយ។

5 កុំ​ជឿ​មិត្ត​សម្លាញ់ កុំ​ទុក​ចិត្ត​ញាតិ‌សន្ដានសូម្បី​នៅ​មុខ​ប្រពន្ធ​របស់​អ្នកក៏​មិន​ត្រូវ​ហា​មាត់​និយាយ​អ្វី​ឡើយ។

6 កូន​ប្រុស​ជេរ​ប្រទេច​ឪពុកកូន​ស្រី​ប្រឆាំង​ទាស់​នឹង​ម្ដាយកូន​ប្រសា​ស្រី​ទាស់​នឹង​ម្ដាយ​ក្មេកហើយ​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នានឹង​ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា។